លោកស្រីPengLiyuanថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងវេទិកាការអប់រំនិងកាត់បន្ថយភាពក្រីក្ររបស់ស្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ

2021-07-21 14:52:04 |ប្រភព:CRI

  ថ្ងៃទី២០ ខែកក្កដា ​លោកស្រីPengLiyuan​ភរិយា​របស់​លោក​XiJinping​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រេសិត​ពិសេស​ជំរុញ​ការ​អប់រំ​របស់​កុមារី​និង​ស្ត្រី​នៃ​អង្គការ​យូណេស្កូ​​បាន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​វេទិកា​ការអប់រំ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ស្ត្រី​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​តាម​ការ​អញ្ជើញ​។​

  លោក​ស្រីPengLiyuan​បាន​ថ្លែងថា​ ​ការ​លុបបំបាត់​​ភាព​ក្រីក្រ​ ​ស្វែងរក​សុភមង្គល​ ជា​ឧត្តមគតិ​រួម​របស់​ស្ត្រី​គ្រប់រូប​។​ការ​ទទួលបាន​ការ​អប់រំ​ ​ចំណេះដឹង​និងជំនាញ​ ​ទើប​ស្ត្រី​​អាច​មាន​កម្លាំងដើរ​ចេញ​​ផុតពី​ភាពក្រីក្រ​។​តាយ​រយៈការ​ខិត​ខំប្រឹងប្រែង​ឥត​ឈប់​ឈរ​ ​ប្រទេស​ចិន​បាន​ទទួល​​ជោគជ័យ​គ្រប់​ជ្រុងជ្រោយ​នៃ​ការ​ពុះពារ​ឧបសគ្គ​ក្នុង​លុប​បំបាត់​ភាពក្រីក្រ​ ​ស្ត្រី​រាប់​លាន​នាក់​នៅ​ប្រទេស​ចិន​បាន​​ចេញ​ផុត​ពី​ភាពក្រីក្រ​ដាច់​ខាត​។​ចិន​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដោយ​យុត្តធម៌​​របស់​ស្ត្រី​តាម​​វិធានការ​ជា​ច្រើន​ ​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ទទួល​បាន​ផលប្រយោជន៍​ ​អ្នក​ចូលរួម​និង​អ្នក​រួមចំណែក​នៃ​ការ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​។​

  លោកស្រីPengLiyuan​បន្ត​ទៀតថា​ ​២០​ឆ្នាំ​កន្លងទៅ​នៃ​ការ​បង្កើត​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ​បងប្អូន​ស្ត្រី​នៃ​ប្រទេស​នានា​ប្រកាន់​ខ្ជាប់ “ស្មារតី​សៀងហៃ​”​ ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​របស់​ស្ត្រី​ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​ ដើម្បី​រួមចំណែក​ជា​កម្លាំង​របស់​ខ្លួន​ដល់​កិច្ចសហប្រតិបត្តិការ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ៕