ថ្ងៃទី២០ ខែកក្កដា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា គិតរហូតដល់ថ្ងៃដដែល មានប្រទេសចំនួន៥៥បានផ្ញើសារលិខិតជូនឱ្យលោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកដើម្បីប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មលើការស្វែងរកប្រភពដើមនៃវីរុស។
ថ្ងៃទី ១៦ ខែកក្កដា អង្គការសុខភាពពិភពលោកបានជូនដំណឹងដល់រដ្ឋសមាជិកអំពី ផែនការស្វែងរកប្រភពដើមនៃវីរុសក្នុងដំណាក់កាលទី២។នៅក្នុងសន្និសីទសារព័ត៌មាននេះ ប្រទេសកម្ពុជា រុស្ស៊ី បេឡារុស ប៉ាគីស្ថាន និងប្រទេសជាច្រើនផ្សេងទៀតបានបញ្ចេញនូវសំឡេងយុត្តិធម៌ដោយសង្កត់ធ្ងន់ថា ការស្វែងរកប្រភពដើមនៃវីរុសគឺជាកិច្ចការវិទ្យាសាស្ត្រ មិនអាចធ្វើនយោបាយធូបនីយកម្មនោះទេ។របាយការណ៍ស្រាវជ្រាវរួម រវាងចិននិងអង្គការសុខភាពពិភពលោកដែលចេញដោយអង្គការសុខភាពពិភពលោកគួរតែទទួលបានការគាំពារ ។
លោកZhao Lijianបានថ្លែងថា រឿងនេះបានឆ្លុះបញ្ជាំងយ៉ាងពេញលេញនូវយុត្តិធម៌និងការគាំទ្ររបស់សហគមន៍អន្តរជាតិ។ភាគីពាក់ព័ន្ធគួរតែបញ្ឈប់នូវការបំផ្លាញដោយចេតនានូវកិច្ចសហប្រតិបត្តិការអន្តជាតិផ្នែកសិក្សាស្រាវជ្រាវអំពីការស្វែងរកប្រភពដើមនៃវីរុស ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាខាងវិទ្យាសាស្ត្រប្រកបដោយការទទួលខុសត្រូវ និងរួមជាមួយសហគមន៍អន្តរជាតិដើម្បីចូលរួមចំណែកក្នុងការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងថែរក្សាសុខភាពនិងសុខុមាលភាពរបស់មនុស្សជាតិ៕