សមាគមមិត្តភាពកម្ពុជា-ចិនផ្តល់ជំនួយជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដល់ខេត្តព្រៃវែង

2021-07-21 17:55:58 |ប្រភព:《高棉》杂志

  នាថ្ងៃទី ១៦ ខែកក្កដា  ឆ្នាំ ២០២១ សមាគមមិត្តភាពកម្ពុជា-ចិនផ្តល់ជំនួយជាថ្នាំ Lianghua Qingwen Jiaonang ចំនួនសរុប ៦០០០ ប្រអប់ដល់ខេត្តព្រៃវែងដោយទទួលភារៈពីព្រះតេជគុណ យិន ស៊ុន ព្រះចៅអធិការវិហារហុង​ហ្វាទីក្រុងសិនជិនប្រទេសចិន​ និងជាអនុប្រធាន សមាគមព្រះសង្ឃពុទ្ធសាសនាចិន ។ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងឯកឧត្តម ជាសុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែងបានចូលរួមពិធីប្រគល់ទទួលនេះ ។ ថ្នាំនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ របស់ខេត្តព្រៃវែង ។

  ឯកឧត្តម ឯក សំអុលបានបញ្ជាក់ថា ចំពោះប្រជាជនខ្មែរ ថ្នាំ“Lianghua Qingwen Jiaonang” ចំនួន ២៥ កេសធំ​ដែលជាទឹក ព្រះទ័យមេត្តា​សប្បុរស ដែលគាំទ្រកិច្ចការគ្រប់គ្រងនិងបង្ការជំងឺកូវីដ-១៩របស់ខេត្តព្រៃវែង ។ សមាគមមិត្តភាពកម្ពុជា-ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ និងទំនាក់ទំនងជិតស្និទ្ធជាមួយរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ។

  ឯកឧត្តម ជាសុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែងតំណាងរដ្ឋបាលខេត្តព្រៃវែងបានទទួលថ្នាំទាំងនេះ ។

  នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១​ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានប្រកាសចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាឱ្យព្យាបាលនៅតាមផ្ទះ ថ្នាំ Lianghua Qingwen Jiaonangជាថ្នាំបានត្រូវជ្រើសរើសក្នុងការព្យាបាល ៕

អ្នកបកប្រែ៖刘蓉