លោកXiJinpingអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍សំខាន់ទៅលើការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់។
លោកXiJinpingបានលើកឡើងថា នាពេលថ្មីៗនេះ នៅខេត្តHenanនិងតំបន់ផ្សេងទៀតភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតនិងរងរបួសព្រមនិងបណ្តាលឱ្យមានការខូចខាតខាងទ្រព្យសម្បត្តិយ៉ាងខ្លាំងដំណំ។បច្ចុប្បន្នបានឈានចូលអំឡុងពេលគន្លឹះនៃការបង្ការនិងទប់ទល់ទឹកជំនន់ កម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវកម្តល់ទុកការងារធានាសុវត្ថិភាពអាយុជីវិតនិងសន្តិសុខទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ធ្វើការនៅជួរមុខ រៀបចំចាត់ចែងកម្លាំងយ៉ាងរួសរាន់ដើម្បីបង្ការនិងជួយសង្គ្រោះគ្រោះទឹជំនន់ ធ្វើការចាត់ចែងដោយសមរម្យនូវប្រជាជនរងគ្រោះ បង្កាយ៉ាងម៉ឺងម៉ាត់នូវគ្រោះមហន្តរាយបន្ទាប់ពីគ្រោះទឹកជំនន់ កាត់បន្ថយជាអតិបរមានូវការស្លាប់និងរងរបួសរបស់មនុស្ស ព្រមនិងការខូចខាតខាងទ្រព្យសម្បត្តិ។កងទ័ពរំដោះប្រជាជននិងកងកម្លាំងប៉ូលីសប្រដាប់អាវុធត្រូវជួយតំបន់ការធ្វើការងារជួយសង្គ្រោះយ៉ាងសកម្ម អនុវត្តឱ្យបានល្អនិងជាក់លាក់នូវរាល់វិធានការបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់។
លោកXiJinpingបានតម្រូវឱ្យតំបន់នានាធ្វើការងារជួយប្រជាជនរងគ្រោះនិងការងារបង្ការជំងឺឆ្លងយ៉ាងប្រាកដប្រជា ដើម្បីបង្ការជំងឺឆ្លងរីករាលដាលបន្ទាប់ពីគ្រោះមហន្តរាយធ្ងន់ធ្ងរ៕