យោងតាមការវិភាគនៃរបាយការណ៍ប្រចាំសប្តាហ៍ស្តីពីការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោករបស់អង្គការសុខភាពពិភពលោកដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដាបានបង្ហាញថា តាមការប៉ាន់ប្រមាណថា វីរុសបំប្លែងខ្លួនDeltaនឹងក្លាយជាវីរុសរាលដាលជាខ្លាំងនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
គិតត្រឹមថ្ងៃទី២០ ខែកក្កដាវេទិកា“គំនិតផ្តួចផ្តើមនៃការចែករំលែកទិន្នន័យគ្រុណផ្តាសាយធំពិភពលោក”ទទួលបានលំដាប់ហ្សែនវីរុសកូវីដ១៩ចំនួន២៤១ម៉ឺន ក្នុងនោះប្រហែល៧ភាគរយត្រូវបានបញ្ជាក់ថាជាវីរុសបំប្លែងខ្លួនDelta ហើយក្នុងរយៈពេលជិត៤សប្តាហ៍កន្លងមកនេះ ជាង៧៥ភាគរយនៃសំណាកដែលបានប្រគល់ដោយប្រទរសជាច្រើននៅលើពិភពលោកគឺជាវីរុសបំប្លែងខ្លួនDelta។
ទិន្នន័យបានបង្ហាញថា សប្តាហ៍មុន ករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅទូទាំងពិភពលោកមានចំនួន៣៤០ម៉ឺនករណី។ចំនួនករណីឆ្លងថ្មីប្រទេសដែលឈរនៅលេខរៀង៥ខាងមុខគឺជាប្រទេសឥណ្ឌូណេស៊ី អង់គ្លេស ប៊្រេស៊ីល ឥណ្ឌា និងសហរដ្ឋអាមេរិក៕