កិច្ចប្រជុំពិភាក្សាវិនិយោគពាណិជ្ជកម្មចិននិងអន្ដរជាតិលើកទី ២១នឹងរៀបចំធ្វើចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ នៅក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ។
តាមមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានឧទ្ទេសនាមកាលពីថ្ងៃទី ២០ ខែកក្កដាថា ដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន កិច្ចប្រជុំលើកនេះនឹងផ្តល់សេវាដាក់តាំងបង្ហាញគម្រោងនិងសេវាផ្គូរផ្គងនិងពិភាក្សាអន្តរតំបន់រយៈពេល ៣៦៥ ថ្ងៃ ។ តាមការប៉ាន់ប្រមាណនឹងមានក្រុមហ៊ុនជាង ៥០០០ និងអតិថិជនជាង ១០ ម៉ឺងនាក់ដែលមកពីប្រទេសនិងតំបន់ជាង ១២០ នឹងចូលរួមក្នុងពិព័រណ៍លើកនេះតាមអនឡែនឬនៅនឹងកន្លែង ។ ឆ្នាំ ២០២១ យើងសំខាន់នឹងអញ្ជើញអតិថិជនមកពីបណ្តាប្រទេសតាមបណ្តោយខ្សែក្រវ៉ាត់និងផ្លូវនិងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ។ សកម្មភាពនៃកិច្ចប្រជុំលើកនេះមានខ្លឹមសារដ៏សម្បូរបែប ដែលនឹងជំរុញការស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ចពិភពលោក ៕