ទីក្រុងជីនចូវខេត្តហឹណានប្រទេសចិនជួបហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១២ នាក់

2021-07-22 14:25:40 |ប្រភព:CRI

  ថ្មីៗនេះ ទីក្រុងជីនចូវខេត្តហឹណានប្រទេសចិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបានក្លាយជាទឹកជំនន់ដ៏ខ្លាំងក្លា គិតដល់ថ្ងៃទី ២១ ខែកក្កដា មានមនុស្សចំនួន ១២ នាក់បានស្លាប់ក្នុងទីក្រុងជីនចូវ រដ្ឋបាលខេត្តបានជម្លាសមនុស្សចំនួន ១០ ម៉ឺននាក់ដើម្បីការពារសុវត្ថិភាព ។

  ដោយសារមានភ្លៀងធ្លាក់ខ្លាំង ទីក្រុងជីនចូវកើតមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ផ្លូវដែក ផ្លូវថ្នល់ និងខ្សែអាកាសចរណ៍រងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ ខ្សែផ្លូវដែករបស់ទីក្រុងជីនចូវបានឈប់ដំណើរការ ដែលបានធ្វើឱ្យភ្ញៀទេសចរជាច្រើនត្រូវរងចាំនៅទីក្រុងជីនចូវ ។

  សព្វថ្ងៃ រដ្ឋាភិបាលចិនបានចាត់ចែងកងទ័ពរំដោះប្រជាជនចំនួន ៧៣០ នាក់ មន្រ្តីប៉ូលីសប្រដាប់អាវុធ និងទាហាន​ចំនួន ១១៥៩ នាក់ ព្រមទាំងក្រុមសង្គ្រោះអគ្គិភ័យចំនួន ៦៧៦០ នាក់ កងជីវពលចំនួន ៦៩០ នាក់ ចូលរួមកិច្ចការ​ជួយសង្គ្រោះនេះ ។

  អ្នកបកប្រែ៖刘蓉