ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី ២១ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននិងសហរដ្ឋអាមេរិកធ្វើជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតនិងជាប្រទេសអភិវឌ្ឍន៍ធំបំផុតនៅលើពិភពលោកមានទំនួលខុសត្រូវរួមលើវិស័យ បម្រែបម្រួលអាកាសធាតុ ត្រូវបង្តើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីដើរតួនាទីជាគំរូលើផ្ទៃអន្តរជាតិ ។
លោក Zhao Lijian បានគូសបញ្ជាក់ថា ភាគីអាមេរិកមិនអាចជ្រៀតជ្រែកតាមទំនើងចិត្តនូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិងប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនផងទាមទារឱ្យប្រទេសចិនផ្តល់ការយល់ដឹងនិងការគាំទ្រក្នុងកិច្ចការទ្វេភាគីនិងកិច្ចការពិភពលោកផង ។ ភាគីអាមេរិកត្រូវបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកក្នុងវិស័យសំខាន់ៗ ។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា លោក Kerry ប្រេសិតពិសេសផ្នែកបញ្ហាបម្រែបម្រួលអាកាសធាតុរបស់អាមេរិកបានអំពាវនាវឱ្យចិននិងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ៕