អង្គការសុខភាពពិភពលោកបានលើកឡើងការស៊ើបអង្កេតខាងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ដំណាក់កាលទី២ដៅចំពោះប្រទេសចិន។ទាក់ទិននឹងរឿងនេះ លោកZengYixinអនុប្រធាននៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២២ ខែកក្កដាថា នៅក្នុងផែនការនេះ ចាត់ទុកសម្មតិកម្មដែល “ប្រទេសចិនល្មើសការកំណត់នៃមន្ទីរពិសោធន៍ ទើបបណ្តាលឱ្យវីរុសលេចធ្លាយ”ជាចំណុចសំខាន់នៃការសិក្សាស្រាវជ្រាវ ពីចំណុចនេះ ក៏នឹងមានអារម្មណ៍ថា ផែនការនេះមិនគោរពចំណេះដឹងធម្មតានិងអកប្បាកិរិយាក្រអឺតក្រទមចំពោះវិទ្យាសាស្ត្រដែរ។ដូច្នេះ យើងមិនអាចទទួលយកផែនការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩បែបនេះទេ។
លោកZengYixinបន្តទៀតថា ក្រុមអ្នកជំនាញចិនបានលើកឡើងសំណ្នើរបស់ប្រទេសចិនស្តីពីការងារស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ក្នុងដំណាក់កាលទី២ដាក់ជូនអង្គការសុខភាពពិភពលោក ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកជំនាញនៃអង្គការសុខភាពពិភពលោកផងដែរ។យើងទុករំពឹងថា អង្គការសុខភាពពិភពលោកអាចគិតពិចារណាដោយផ្ចិតផ្ចង់នូវសំណើរបស់អ្នកជំនាញចិន ចាត់ទុកការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ជាបញ្ហាវិទ្យាសាស្ត្រយ៉ាងពិតប្រាកដ កម្ចាត់ការរំខានផ្នែកនយោបាយ ខិតខំដោយពេញទំហឹងបង្ការកុំឱ្យជំងឺឆ្លងបែបនេះកើងឡើងម្តងទៀត៕