ចាប់ពីថ្ងៃទី ២២ ខែកក្កដាមក ទីក្រុងZhengzhouបានឈប់ធ្លាក់ភ្លៀងជាបណ្តើរ ៗ ហើយទឹកជន់លិចផ្លូវភាគច្រើននៅក្នុងសង្កាត់ក្រុងបានស្រកចុះទៅវិញហើយ។
នាពេលបច្ចុប្បន្ននេះ ការងារបង្ហូរទឹកជន់លិចនៃវិថីនៃសំខាន់ៗភាគច្រើននៅក្នុងទីក្រុងZhengzhouបានបញ្ចប់ហើយ ហើយចរាចរណ៍ត្រូវបានស្តារឡើងវិញជាបណ្តើរ ៗ ។
ក្រុមហ៊ុនបណ្តាញអគ្គិសនីរដ្ឋនៃប្រទេសចិនបានប្រមូលផ្តុំបុគ្គលិកជួសជុលជាង ២ ម៉ឺននាក់ដែលមកពីក្រុមហ៊ុនបណ្តាញអគ្គិសនីចំនួនថ្នាក់ខេត្តចំនួន២៤ ចូលទៅកន្លែងសំណង់អគ្គិសនីដែលរងការខូចខាតនៅទូទាំងខេត្តHenan ដើម្បីជួសជុលយ៉ាងមមាញឹកក្នុងរយៈពេល២៤ ម៉ោងលើ២៤ម៉ោង៕