ថ្ងៃទី២៦ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកNguyen Xuan Phucas ដើម្បីអបអរសាទរលោកដែលបន្តជាបើឆ្នោតជាប្រធានរដ្ឋវៀតណាម។
លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម រីករាយរួមជាមួយអ្នកដឹកនាំវៀតណាមធ្វើការខិតខំប្រឹងប្រែងរួមដើម្បីបង្កើនការណែនាំជាយុទ្ធសាស្រ្តសម្រាប់ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ក្នុងន័យដើរឆ្ពោះទៅកាន់គោលដៅស្តីពីការកសាងសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្តរវាងចិននិងវៀតណាមដោយឥតឈប់ឈរ ។
ថ្ងៃដដែលនោះ លោក Li Keqiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនក៏បានផ្ញើសារអបអរសាទរជូនចំពោះលោកPhạm Minh Chính ដែលបន្តជាប់ឆ្នោតជានាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរួមជាមួយលោកនាយករដ្ឋមន្រ្តីPhạm Minh Chính ដើម្បីធ្វើខិតខំប្រឹងប្រែងក្នុងន័យបង្កើនទំនុកចិត្តផ្នែកនយោបាយរវាងទ្វេភាគី ពង្រឹងនិងពង្រីកមូលដ្ឋានកិច្ចសហប្រតិបត្តិការមេត្រីភាព ពន្លឿនការតភ្ជាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍ កសាងនិម្មាបនកម្មដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្មះ-ឈ្នះ ជំរុញឱ្យទំនាក់ទំនងរវាងចិននិងវៀតណាមមានការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ក្នុងយុគសម័យថ្មី៕