ភាគីចិន​លើកឡើងពី​សំណូម​ពរ​​ចំនួន​ពីរ​​ចំពោះ​ភាគី​អាមេរិក​

2021-07-27 16:15:23 |ប្រភព:CRI

  បន្ទាប់ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​លោកស្រី​ Wendy Sherman អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នៅ​ក្រុង​Tianjin ប្រទេស​ចិនកាលពីថ្ងៃទី ២៦ ខែ​កក្កដា​ លោក​XieFeng អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​សារព័ត៌មាន​ថា​ ក្នុងកិច្ច​ពិភាក្សានេះ​​  ​ភាគីចិន​បាន​លើក​ឡើង​សំណូមពរ​​ចំនួន​ពីរ​​ចំពោះ​ភាគី​អាមេរិក​ ​ទីមួយ​ គឺ​សំណូមពរ​​ស្តី​ពី​ការ​កែ​តម្រូវ​កំហុស​គោល​នយោបាយ​ ពាក្យ​សម្តី​និង​ទង្វើ​របស់​អាមេរិក​ដែល​ធ្វើចំពោះ​ប្រទេស​ចិន​ ទី​ពីរ​ គឺ​សំណូមពរ​​ស្តីពី​ករណី​សំខាន់ៗដែល​ភាគី​ចិន​យកចិត្ត​ទុក​ដាក់​ខ្លាំង​​ ។

  ក្នុងសំណូមពរ​ទីមួយ​ ភាគី​ចិនបាន​ដាស់តឿន​ឱ្យ​ភាគី​អាមេរិក​លុប​ចោល​ការ​ដាក់​កំហិត​ចំពោះ​ទិដ្ឋាការ​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ព្រមទាំង​គ្រួសារ​របស់​ពួកគេ​ លុបចោល​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ថ្នាក់ដឹកនាំ​ មន្ត្រី និង​ស្ថាប័នរដ្ឋាភិបាល​របស់​ប្រទេស​ចិន​ ។

  ក្នុង​សំណូមពរ​ស្តីពី​ករណី​សំខាន់ៗដែល​ភាគី​ចិន​យកចិត្ត​ទុក​ដាក់​ខ្លាំង​  ភាគីចិន​បាន​ ផ្តោត​សំខាន់​ទៅលើ​ករណី​ដែល​និស្សិត​ចិន​ដែល​​បន្តការ​សិក្សា​នៅ​អាមេរិកមួយ​ចំនួន​​ត្រូវ​អាមេរិក​បដិសេធ​​ផ្តល់ទិដ្ឋាការ​  ​និង​ករណី​ដែល​ប្រជាពល​រដ្ឋ​ចិនមួយ​ចំនួន​​បាន​រង​ភាព​មិនយុតិ្តធម៌នៅ​អាមេរិក​ជាដើម​ ភាគីចិន​បាន​ទាម​ទារ​ឱ្យ​អាមេរិក​ស្វែង​រកដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​ដោយ​គោរព​តាម​ការ​ពិត​ ក្នុង​ន័យ​គាំពារ​សិទ្ធិនិង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពល​រដ្ឋ​ចិន​និង​ស្ថាប័ន​ចិន​នៅ​សហរដ្ឋ​អាមេរិក ។