ថ្ងៃទី២៥ខែកក្កដា វិញ្ញាសាលើកទម្ងន់នៃការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានរៀបចំវគ្គប្រកួតផ្តាច់ព្រ័តដើម្បីមេដាយមាសចំនួន២ កីឡាករលើកទម្ងន់របស់ចិនទទួលបានលទ្ធផលល្អ ដោយលោក Li Fabin បានទទួលជើងឯកលើវិញ្ញាសាលើកទម្ងន់ប្រភេទ៦១គីឡូក្រាមនិងលោក Shen Lijun បានទទួលមេដាយមាសលើវិញ្ញាសាលើកទម្ងន់ប្រភេទ៦៧គីឡូក្រាម គិតមកដល់ពេលនោះ អត្តពលិកអូឡាំពិកចិនទទួលបានមេដាយមាសចំនួន៣គ្រឿងលើវិញ្ញាសាលើកទម្ងន់ ។
ក្នុងការប្រកួត វិញ្ញាសាលើកទម្ងន់ចំនួន៣លើកនៃការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូអត្តពលិកចិនសុទ្ធតែទទួលបានមេដាយមាស ថ្ងៃទី២៦ខែកក្កដា កីឡាការិនីចិនកញ្ញា Liao Qiuyun នឹងចូលរួមការប្រកួតវិញ្ញាសាលើកទម្ងន់ប្រភេទ៥៥គីឡូក្រាមផ្នែកស្រី ក្នុងនាមជាអ្នករក្សាកំណត់ត្រាពិភពលោកលើវិញ្ញាសាពីរនៃការប្រកួតលើកទម្ងន់នេះ គោលដៅរបស់កញ្ញាគឺត្រូវដណ្តើមមេដាយមាស។