វេទិកាអភិបាលកិច្ចជាតិនិងភាពជាអ្នកដឹកនាំរបស់អង្គការសហប្រតិបត្តិការសៀងហៃបានធ្វើឡើងដំណាលគ្នានៅទីក្រុងប៉េកាំងនិងតាមប្រព័ន្ធ​វីដេអូ

2021-07-28 17:40:02 |ប្រភព:CRI

  នៅថ្ងៃទី ២៧ ខែកក្កដា ពិធីបើក​វេទិកាអភិបាលកិច្ចជាតិនិងភាពជាអ្នកដឹកនាំរបស់អង្គការសហប្រតិបត្តិការសៀងហៃបានធ្វើឡើងដំណាលគ្នានៅទីក្រុងប៉េកាំងនិងតាមប្រព័ន្ធ​វីដេអូ។ លោក Chen Xi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិននិងជាប្រធាន​វិទ្យាស្ថានរដ្ឋបាលជាតិបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមរយៈវីដេអូ។

  លោក Chen Xi បានលើកឡើងថា ​ការអភិវឌ្ឍរបស់ចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកទាំងមូលផងដែរ។ ​វិទ្យាស្ថានរដ្ឋបាលជាតិនៃប្រទេសចិនមានឆន្ទៈក្នុងការពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានរដ្ឋបាលនៃរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីរួមវិភាគទានថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែ​ជិតស្និទ្ធ។

  គួររំលឹកថា ​វេទិកានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពពាក់​ព័ន្ធមួយ​ចំនួនដើម្បីអបអរសាទរខួប ២០ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃដោយមានការចូលរួមពីតំណាងប្រមាណ ២០០ រូបមកពីរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសអ្នកសង្កេតការណ៍ ដៃគូសន្ទនា និងអង្គការអន្តរជាតិ ។