សន្និសីទតាមប្រព័ន្ធវីដេអូស្តីពីការធ្វើឱ្យបានល្អប្រសើរឡើងនូវគោលនយោបាយផែនការគ្រួសារទូទាំងប្រទេសបានធ្វើឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៧ខែកក្កដា។លោក Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយករដ្ឋមន្រ្តីចិនបានផ្តល់អនុសាសន៍សំខាន់ក្នុងសន្និសីទនេះ។លោកបានលើកឡើងថា៖ត្រូវតែប្រកាន់ខ្ជាប់អនុវត្តតាមការណែនាំដោយគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ីជីនភីងប្រធានរដ្ឋចិននិងគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាចម្បង អនុវត្តឱ្យបានល្អនូវគោលនយោបាយអាចយកកូនបានបីនាក់ក្នុងមួយគ្រួសារ។ធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃសេវាថែទាំសុខភាពមាតាមុនពេលសម្រាលនិងការចិញ្ចឹមនិងអប់រំកូនប្រកបដោយប្រសិទ្ធភាពពន្លឿនការកសាងប្រព័ន្ធសេវាថែទាំកុមារដោយតម្លៃទាប ដើម្បីជំរុញការផ្សារភ្ជាប់ផែនការគ្រួសារគោលនយោបាយសេដ្ឋកិច្ចនិងសង្គមពាក់ព័ន្ធជាមួយគោលនយោបាយសម្រាលកូន ក៏ដូចជាកាត់បន្ថយបន្ទុករបស់ឪពុកម្តាយលើការសម្រាលកូន ការចិញ្ចឹមកូននិងការអប់រំកូនផងដែរ។ត្រូវការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមគ្រួសារដែលអនុវត្តផែនការគ្រួសារ។
បង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគាំទ្រនិងធានាសម្រាប់គ្រួសារពិសេសដែលអនុវត្តផែនការគ្រួសារ។