ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានបង្កជម្លោះអំពីការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩។ ទាក់ទិននឹងរឿងនេះ អ្នកជំនាញនិងបញ្ញវន្តនៃប្រទេសជាច្រើនបានថ្លែងថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ចាំបាច់ត្រូវពឹងផ្អែកលើវិទ្យាសាស្ត្រ ត្រូវប្រឆាំងនឹងការធ្វើនយោបាយធូបនីយកម្មការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ ។
លោកជា មុនីឬទ្ធិ(Chea Munyrith) ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិននៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩គឺជាបញ្ហាវិទ្យាសាស្ត្រដ៏ម៉ឺងម៉ាត់ គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ឯកទេសនិងសត្យានុម័ត ហើយប្រឆាំងយ៉ាដាច់ខាតនឹងការធ្វើនយោបាយធូបនីយកម្មការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ ក៏ដូចជាគាំទ្រនិងណែនាំឱ្យកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងការរស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩នោះឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ៕