នាថ្ងៃទី ២៨ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានរបស់ទីក្រុងផានជឺហួរខេត្តសុីឈួនបានលើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារ គឺ ការផ្តល់ប្រាក់ឧបត្ថម្ភថែទាំកុមារចំនួន ៥០០ យ័នរៀងរាល់ខែដល់គ្រួសារមានកូនទី ២ ឬលើសកូន ២ នាក់ ដែលយោងតាមគោលនយោបាយការសម្រាលកូន កូនមួយផ្តល់ប្រាក់ចំនួន ៥០០ យ័ន រហូតដល់កូនមានអាយុ ៣ ឆ្នាំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រួសារដែលទទួលប្រាក់ឧបត្ថម្ភថែទាំកុមារត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ អាសយដ្ឋានអត្តសញ្ញាណរបស់ប្តីនិងប្រពន្ធត្រូវនៅទីក្រុងផានជឺហួរ ហើយមានការធានារ៉ាប់រងសង្គមរបស់ទីក្រុងផានជឺហួរ អាសយដ្ឋានអត្តសញ្ញាណរបស់កូនទី២ ឬទី ៣ ក៏ត្រូវនៅទីក្រុងផានជឺហួរដែរ ។ ក្រៅពីនេះ ពេលវេលាកូនកើតត្រូវក្រោយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ។
អ្នកបកប្រែ៖刘蓉