ភ្នំពេញ៖ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា កងទ័ពចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រ ដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ការលើកឡើងបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនចិន អ្នកជំនាញចិន សភាពាណិជ្ជកម្មចិន និងប្រជាជនជាប់សែស្រឡាយចិនចំនួនសរុបជាង២០០នាក់។
លោក Li Jingfeng បានលើកឡើងថា កងទ័ពយោធាចិននឹងបន្តផ្តល់ការជ្រោមជ្រែងជាយុទ្ធសាស្រ្តសម្រាប់ការស្តារឡើងវិញនៃប្រជាជាតិចិនដ៏មហិមា។
ជម្នះរាល់ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិននិងកម្ពុជាបានបោះជំហានដល់កម្រិតថ្មីមួយទៀតក្នុងស្ថានភាពដែលទទួលរងការញាញីពីជំងឺវីរុស។
លោកបន្តថា កងទ័ព ចិន នឹងរួមចំណែកកាន់តែធំធេងក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងការពារសន្តិភាពក្នុងតំបន់ក៏ដូចជាលើពិភពលោក។
តាមរយៈការថ្លែងក្នុងសន្ទរកឋាក្នុងពីធីនោះលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនិងកងទ័ពទាំងពីរ និងអរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រនិងជំនួយរបស់ភាគីចិនមកកាន់កម្ពុជារយៈពេលវែង។
លោកបានជូនពរឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសនិងកងទ័ពទាំងពីរទទួលបានការលើកកម្ពស់និងជំរុញថែមមួយកម្រិតទៀត ហើយទំនាក់ទំនងមិត្តភាពទទួលបានការអភិវឌ្ឍឥតឈប់ឈរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានសម្ដេចពិជ័យសេនាទៀ បាញ់ បានសង្កត់ធ្ងន់លើចំណងមិត្តភាពរវាងគណបក្ស ប្រទេស និងយោធាទាំងពីរកម្ពុជា-ចិន គឺរឹងមាំដូចគុជគ្មានកម្លាំងខាងក្រៅណាអាចរារាំងបំបែកដោយជោគជ័យបានឡើយ៕