គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានទម្លាក់ថវិកាចំនួន៧៩៥លានយាន់ប្រាក់ចិនដើម្បីគាំទ្រដល់ការស្តារឡើងវិញបន្ទាប់ពីរងគ្រោះទឺកជំនន់នៅខេត្តហឺណាន ស៊ីឈួន សានស៊ី និងជឺជាំងជាដើម

2021-07-30 18:30:29 |ប្រភព:CRI

  ចាប់ពីខែចូលកក្កដាឆ្នាំ២០២១មក ខេត្តហឺណាន​ ស៊ីឈួន និងសានស៊ីជាដើមបានធ្លាក់ភ្លៀងខ្លាំងជាប់ៗគ្នា ព្យុះឈ្មោះ“កាំជ្រួច”ក៏បានវាយលុកនៅខេត្តជឺជាំងពីរដងមកហើយ ដែលបណ្តាលឱ្យកើតគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សរងរបួសនិងស្លាប់បាត់បង់ជីវិតក៏ដូចជាខាតបង់ទ្រពសម្បត្តិយ៉ាងច្រើន។ ទាក់ទិននឹងនេះ គណៈកម្មាធិការជាតិអាភិវឌ្ឍន៍និងកំណែទម្រង់ចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដាដោយទម្លាក់ថវិកាជាបន្ទាន់ចំនួន៧៩៥លានយាន់ប្រាក់ចិនក្នុងកញ្ចប់ថវិកាមជ្ឈិមចិន ដើម្បីគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណៈឡើងវិញនៅខេត្តហឺណាន ស៊ីឈួន សានស៊ី និងជឺជាំងជាដើមបន្ទាប់ពីរងគ្រោះធ្ងន់ធ្ងរដូចជាព្យុះភ្លៀងនិងទឹកជំនន់ជាដើម៕