ក្រសួង​ការបរទេស​ចិន​បង្ហាញថា​ សហរដ្ឋអាមេរិក​មាន​បទឧក្រិដ្ឋ​ចំនួន​៣លើ​បញ្ហា​ប្រយុទ្ធប្រឆាំង​​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​និង​ការ​ស្វែងរក​ប្រភព​នៃ​វីរុស​កូវីដ​១៩​

2021-07-30 18:31:58 |ប្រភព:CRI

  លោក ​Zhao Lijian អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងកាលពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ថា​ មួយ​រយៈពេល​កន្លង​មក​នេះ​ សហរដ្ឋអាមេរិកបាន​ដើរ​ញុះ​ញង់​នៅគ្រប់ទីកន្លែង បន្តបង្កើន​ការ​ធ្វើនយោបាយធូបនីយកម្ម​​ការ​ស្វែងរក​ប្រភព​នៃ​វីរុស​កូវីដ​១៩​ ។ សហរដ្ឋអាមេរិក​មាន​បទឧក្រិដ្ឋចំនួន​៣​លើ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​និង​ការ​ស្វែងរក​ប្រភព​នៃ​វីរុស​កូវីដ​១៩​ ពោល​គឺសហរដ្ឋ​អាមេរិក​គឺជា​ប្រទេសសាបព្រោះ​វីរុស​​ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​លាក់​បាំងវីរុស​ សហរដ្ឋអាមេរិក​ធ្វើ​”ភេរវ​និយម​ស្តីពី​ការ​ស្វែង​រក​ប្រភព​នៃ​វីរុស​កូវីដ​១៩​”  ។ ការ​ប្រឆាំង​និង​ការ​ធ្វើ​នយោបាយធូបនីយកម្ម​​ការ​ស្វែង​រក​ប្រភពនៃ​វីរុស​បាន​ក្លាយជា​គំនិត​ឯកភាព​រួម​ជាទូទៅនិង​ជំហរ​ជា​ឯក​ច្ឆន្ទ​​នៃ​សហគមន៍​អន្តរជាតិ​។  គិត​មក​ដល់​ពេល​បច្ចុប្បន្ន​​មាន​ប្រទេស​ចំនួន​៦០​បាន​ផ្ញើ​លិខិត​ទៅ​កាន់​អគ្គ​លេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​សំដែង​គោល​ជំហរ​ទាក់​ទិននឹង​រឿង​នេះ​ ។ វីរុស​កូវីដ​១៩យើង​ត្រូវ​​ស្វែងរក​ប្រភពវា​ តែវីរុស​នយោបាយ​ដែលប្រើ​ជំងឺ​ឆ្លងជាលេស​ទៅ​ទម្លាក់​កំហុស​ឱ្យ​ប្រទេស​ដទៃដើម្បីគេច​វេះពី​ការ​ទទួល​ខុសត្រូប​វ ការ​រើសអើង​និង​គំរាម​កំហែង​ក៏​ត្រូវ​ស្វែងរក​ប្រភព​វាដែរ​ កាហើយ​ស្រាយ​កាន់​តែហ្មត់​ចត់ថែម​ទៀត​៕