ឧបនាយករដ្ឋមន្ត្រីថៃថ្លែងថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ចិនគឺជាកម្លាំងខ្លាំងបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩

2021-08-02 18:33:14 |ប្រភព:CRI

  ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានXinhuaនៃប្រទេសចិននាពេលថ្មីៗ​នេះ លោកAnutin ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានថ្លែង​ថា  “បច្ចុប្បន្ននេះ ប្រទេសថៃបានសម្រេចការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ចំនួន​១៨លានដូស ​វ៉ាក់សាំងដែលផលិតដោយប្រទេសចិនគឺជាកម្លាំងខ្លាំងបំផុតក្នុងការចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋលើទូទាំងប្រទេសថៃ ។” វ៉ាក់សាំងរបស់ចិនបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសថៃ។

  លោកAnutin បានលើកឡើងទៀតថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩គួរតែធ្វើ​សន្និដ្ឋានដោយ​អ្នកវិទ្យាសាស្ត្រតាមរយៈការសិក្សាស្រាវជ្រាវ​កម្រិតខ្ពស់ រី​ឯអ្វីដែលរដ្ឋាភិបាលនិងអ្នកនយោបាយនៃ​បណ្តាប្រទេស​ត្រូវ​យកចិត្តទុកដាក់នោះ គឺតើត្រូវ​ធ្វើ​យ៉ាងដូចម្តេច​ទើប​អាចគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩បាន និងធានាដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសខ្លួន ព្រមនិង​ស្វែងរកគម្រោងដោះស្រាយបញ្ហាតាម​លទ្ធភាពទាំងអស់។ ប្រទេសថៃនិងចិនប្រាកដជាអាចបន្តធ្វើកិច្ចសហប្រតិបត្តិការ​ល្អ ជួយគ្នាទៅវិញទៅមក ដើម្បីធ្វើ​ឱ្យទំនាក់ទំនងជាមេត្រីភាពរវាងប្រទេសទាំងពីរមានស្ថិរភាពរជានិច្ច៕