នៅយប់ថ្ងៃទី ៣១ ខែកក្កដា មហាសន្និបាតបេតិកភណ្ឌពិភពលោកលើកទី ៤៤ បានបិទបញ្ចប់ដោយជោគជ័យនៅក្រុងFuzhou ប្រទេសចិន ។ ក្នុងមហាសន្និបាតលើកនេះ អង្គការយូណេស្កូនៃអង្គការសហប្រជាជាតិបានធ្វើការពិនិត្យពិភាក្សាពីបេតិកភណ្ឌតាមអនឡាញជាលើកទី១ ដោយបានបន្ថែមបេតិកភណ្ឌពិភពលោកចំនួន ៣៤ ទៀត ហើយគម្រោងចំនួន ៣ ដែលត្រូវបានដាក់បញ្ចូលបញ្ជីជារួចរាល់បានសម្រេចការវិវឌ្ឍន៍យ៉ាងច្រើន ។
លើសពីនេះទៅទៀត មហាសន្និបាតលើកនេះនៅបានធ្វើការពិនិត្យពិភាក្សាអំពីរបាយការណ៍អភិរក្សបេតិកភណ្ឌពិភពលោកចំនួនជាង ២០០ គម្រោង ការអភិរក្សបេតិកភណ្ឌចំនួន ៣ ដូចជាមហាកំពែងចិន សួនជាតិde Taï និងសួនជាតិComoeរបស់ប្រទេសកូតឌីវ័របានក្លាយទៅជាគំរូល្អក្នុងការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌពិភពលោក សួនជាតិសាឡុងហ្គានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដែលជិតបាត់ទៅ រីឯ “ច្រកពាណិជ្ជកម្មផ្លូវសមុទ្រលីវើភូល”នៃប្រទេសអង់គ្លេសបានក្លាយទៅជាបេតិកភណ្ឌពិភពលោកទីមួយដែលត្រូវលុបចោលពីបញ្ជីក្នុងអំឡុងពេល ១០ ឆ្នាំកន្លងមក ៕