គណៈកម្មាធិការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​ចិន​ចាត់​បញ្ជូន​ក្រុម​ការងារ​ទៅកាន់​ខេត្ត​ហឺណាន​ដើម្បី​ធ្វើការ​ណែនាំ​ការ​ងារ​ជួយ​សង្គ្រោះគ្រោះ​មហន្តរាយ​

2021-08-02 18:34:51 |ប្រភព:CRI

  ជុំវិញ​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ខេត្តហឺណាន​ប្រទេស​ចិន​ គណៈកម្មាធិការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​ការងារ​ទៅកាន់​ខេត្ត​ហឺណាន​ដើម្បី​ធ្វើការ​ណែនាំ​ការ​ងារ​ជួយ​សង្គ្រោះគ្រោះ​មហន្តរាយ​ ។ កាលពី​ថ្ងៃទី​ ៣១ ខែ​កក្កដា​ កិច្ច​ប្រជុំពេញ​អង្គលើកទីមួយ​នៃ​ក្រុម​ការងារ​នៃ​គណៈកម្មាធិការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​ចិនបាន​បើកធ្វើ​នៅ​ក្រុង​Zhengzhouខេត្ត​ហឺណាន​ និងបាន​កំណត់ផែនការ​ការងារ​នៃក្រុម​ការងារ​ ។

  នារសៀល​ថ្ងៃទី​ ៣១ ខែ​កក្កដា​ ក្រុម​ការងារ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​WangzongdianឃុំCuimiao ភូមិshangwanឃុំJiayu ក្រុងYingyang ខេត្ត​ហឺណាន​ដែល​ជា​តំបន់​រង​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ​ ព្រមទាំង​លំនៅដ្ឋានបណ្តោះអាសន្ន​សម្រាប់​ជន​រងគ្រោះ​ទឹក​ជំនន់​ ដើម្បី​ត្រួត​ពិនិត្យ​សភាពការណ៍​គ្រោះ​ទឹក​ជំនន់​និង​ការ​ងារចាត់​ចែងជន​រងគ្រោះ​ទឹកជំនន់​ ។

  តាម​ការ​ឧទ្ទេសនាម​ឱ្យ​ដឹង​ថា​ ពេល​បច្ចុប្បន្ននេះ​ ក្រសួង​ហិរញ្ញវត្ថុ​ចិន​និង​ស្ថាប័ន​គ្រប់គ្រង​ជា​បន្ទាន់​បាន​ផ្តល់​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ចំនួន​ ១០៦០ លាន​យាន់​ប្រាក់​ចិនដល់​ខេត្ត​ហឺណាន​ ចំណែក​ឯ​សម្ភាៈជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយចំនួន​ ៣៥ ម៉ឺន​ដែលផ្តល់ដោយមជ្ឈិមបក្សបានចែក​ចាយ​ដល់​លំនៅដ្ឋានបណ្តោះអាសន្ន​សម្រាប់​ជន​រងគ្រោះ​ទឹក​ជំនន់និង​ប្រជាជន​រងគ្រោះ​ទឹក​ជំនន់​ ។