ប្រទេសចិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សរុបចំនួនជាង១៦០០លានដូស

2021-08-02 18:36:48 |ប្រភព:xinhua

  នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសថា ប្រទេសចិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សរុបចំនួនជាង១៦០០លានដូស។ ថ្មីៗនេះ កន្លែងជាច្រើននៅប្រទេសចិនបានរបាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ប្រភេទDetla​ ដែលបានរីករាលដាលយ៉ាងឆាប់រហ័ស។ អ្នកជំនាញគ្រប់គ្រងជំងឺបានរំលឹកថា ទោះការចាក់វ៉ាក់សាំងយ៉ាងសកម្ម ការពង្រឹងការបង្ការនិងការគ្រប់គ្រងនៅតំបន់សំខាន់ តែប្រជាជនក៏ត្រូវបង្ការនិងការពារខ្លួនឱ្យបានល្អផងដែរ។

  អ្នកបកប្រែ៖李润菁