វីរុសប្រភេទDeltaកំពុងរាតត្បាតនៅទូទាំងពិភពលោក

2021-08-03 18:14:33 |ប្រភព:CRI

  ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩រលក​ថ្មីដែល​បណ្តាល​មកពី​វីរុស​បម្លែង​ថ្មីប្រភេទDeltaកំពុងរាតត្បាត​នៅ​ទូទាំង​ពិភពលោក លោកTedrosអគ្គនាយក​អង្គការ​សុខភាព​ពិភពលោកបាន​ព្រមាន​ថា វីរុសប្រភេទDeltaបាន​លេចចេញ​ក្នុង​ប្រទេសនិងតំបន់​យ៉ាង​ហោច​ណាស់​ចំនួន​១៣២លើ​ពិភព​លោក​ នេះ​ប្រហែលនឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សមិទ្ធផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដែល​បាន​មក​ដោយ​មិន​ងាយ​នា​ពេល​កន្លង​មក​នោះ។

  លោក​Fouciប្រធាន​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​នៃ​រដ្ឋាភិបាល​របស់​លោក​បៃដិនបាន​ព្រមាន​ថា ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ១៩រលក​ថ្មីដែល​បណ្តាល​មកពី​វីរុស​បម្លែង​ថ្មីប្រភេទDeltaនឹង​មាន​ភាព​កាន់​តែ​អាក្រក់ទៅៗនៅ​ពេល​អនាគត។

  ក្នុង​ពេល​ជា​មួយ​គ្នា​នេះ អ្នក​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​គូស​បញ្ជាក់​ថា រាល់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ទាំង​អស់​ដែល​ទទួល​បាន​ការ​ផ្តល់​សិទ្ធិ​ពី​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់​សុទ្ធ​តែ​អាច​បញ្ចុះ​អត្រា​ឈឺធ្ងន់​និងអត្រា​ត្រូវ​ចូល​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរ​ពេទ្យ ហើយ​ក៏មាន​ប្រសិទ្ធភាព​ចំពោះ​វីរុស​បម្លែង​ថ្មី​ទាំង​អស់ដែលក្នុង​នោះ​បូក​រួម​ទាំងវីរុស​ប្រភេទDeltaនេះផងដែរ៕