អគ្គលេខាធិការអង្គការសហប្រជាជាតិថែ្លងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បណ្តាលឱ្យហានិភ័យនៃវិស័យអប់រំបានកើនឡើងនៅទូទាំងពិភពលោក

2021-08-03 18:15:24 |ប្រភព:CRI

  យោងតាម​ការផ្សាយដំណឹង​របស់​វេបសាយ ​Sputnik ​នៃ​ប្រទេស​រុស្ស៊ី​បាន​ឱ្យដឹងថា ​លោក ​António ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថែ្លង​កាលពី​ថ្ងៃទី ​១ ​ខែសីហា​ថា ​ពិភពលោកទាំងមូល​កំពុង​ជួបប្រទះ​វិបត្តិ​អប់រំ​ដែល​បណ្តាលឱ្យ​សាលារៀន​ត្រូវ​បិទ​ទ្វារ​ដោយ​សារ​ការរីករាលដាលនៃជំងឺកូវីដ ​១៩ ​។​

    តាម​ការផ្សាយ​ដំណឹង​បានឱ្យ​ដឹងថា ​លោក ​António ​Guterres ​បាន​ថែ្លងសារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា ​"យើង​កំពុង​ជួបប្រទះ​វិបត្តិអប់រំ ​។ ​ដោយសារ​ការរីករាល​ដាល​នៃ​ជំងឺឆ្លងនេះ ​សាលារៀន​ត្រូវ​បិទទ្វារ​ដែល​បណ្តាលឱ្យ​សិស្សចំនួន ​១៥៦ ​លាន​នាក់​ស្ថិត​ក្នុង​ផលប៉ះពាល់ ​ហើយ​ក្នុងនោះ​សិស្សានុសិស្ស ​២៥ ​លាន​នាក់​ប្រហែល​នឹង​មិន​អាច​ត្រឡប់​ទៅ​សាលា​រៀន​វិញ​នោះ​ទេ" ​។​

    លោក ​António ​Guterres ​បាន​ចង្អុលបង្ហាញថា ​ប្រសិន​បើ​ចង់​រៀបចំ​ឡើងវិញ​នូវ​ការអប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ទាប់ពី​បញ្ចប់​ការរីករាលដាល​នៃជំងឺឆ្លង ​នោះ ​ត្រូវ​វិនិយោគ​លើ​គ្រូប​ង្រៀន ​ធ្វើ​ឌីជីថលនីយកម្ម​ផែ្នក​បង្រៀន​និង​ធ្វើ​អនាគតភាវូបនីយកម្ម​លើ​ប្រព័ន្ធ ​៕​