បាតុភាពរើសអើងពលរដ្ឋមូស្លឹមក្នុងសង្គមអាមេរិកមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ

2021-08-03 18:15:58 |ប្រភព:CRI

  គណៈកម្មាធិការ​ទំនាក់​ទំនង​អ៊ីស្លាម​របស់​អាមេរិក​ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ពលរដ្ឋ​មូស្លឹម​ធំជាងគេ​នៅអាមេរិក​បានចេញផ្សាយ​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ដោយ​​បង្ហាញឱ្យ​ឃើញ​ថា ក្នុង​សង្គម​អាមេរិកកើត​មាន​​បាតុភាព​រើសអើង​ពលរដ្ឋ​មូស្លឹម​កាន់​តែ​ធ្ងន់​ធ្ងរ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដូច​ជា​​កា​ររើស​អើង​ក្នុង​កន្លែង​ការងារ ការ​ដាក់​កំហិត​ក្នុង​ការធ្វើ​​អន្តោប្រវេសន៍និង​ធ្វើ​ទេសចរណ៍ ប្រកាន់​ទស្សនៈលំអៀង ប្រព្រឹតិ្តអំពើ​រំលោភសិទិ្ធ និងការ​​អនុវត្ត​ច្បាស់​ដោយ​រំលោភ​សិទ្ធិ​ជាដើម​ ។ នៅឆ្នាំ​២០២០ គណៈកម្មាធិការ​នេះ​ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​៦១៤៤ ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​ពលរដ្ឋ​មូស្លឹម​​ក្នុង​ក្របខណ្ឌ​ទូទាំង​អាមេរិក​ បាន​កើន​ឡើង​៩ភាគរយ​បើ​ប្រៀប​ធៀប​នឹង​តួលេខ​ដែល​គណៈកម្មាធិការ​នេះ​ប្រកាស​នៅឆ្នាំ​២០១៨ ។

  លោក Arun Kundnani សាស្ត្រាចារ្យ​រង​ផ្នែក​ប្រព័ន្ធ​សារព័ត៌មាន​ វប្បធម៌​និងវិទ្យាសាស្ត្រ​​ទំនាក់​ទំនង​របស់​សកលវិទ្យាល័យ​ក្រុង​ ញូវយ៉ក​ បាន​សង្កេត​ឃើញ​ថា ការដែល​សង្គម​អាមេរិកមាន​​បាតុភាព​រើសអើង​ពលរដ្ឋ​មូស្លឹម​កាន់​តែ​ធ្ងន់​ធ្ងរឡើង​ គឺកើត​ចេញពី​ស្រទាប់ជ្រៅក្នុង​សង្គម​ ។ បើ​មើល​ពី​ក្នុង​ស្រុក​ នា​ប៉ុន្មាន​ឆ្នាំ​កន្ល​ងទៅនេះ ការ​បែង​ចែក​ប្រភពធនធាន​របស់​អាមេរិក​​មានអតុល្យភាពយ៉ាងធ្ងន់​ធ្ងរ គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើងៗ  ។ បើ​មើលពី​ទំនាក់​ទំនង​ជា​មួយ​បរទេស អាមេរិក​បាន​បំផុស​សង្គ្រាម​នៅអាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​ជាដើម​ជាបន្តបន្ទាប់ ព្រម​ទាំង​ស្ថិតក្នុង​សភាពជាប់គាំង​ក្នុង​រឿង​នេះ ។ បញ្ហា​ទាំង​ក្នុង​ស្រុក​និង​បរទេស​បណ្តាល​ឱ្យ​គំនិត​ជ្រុល​និយមផុស​ឡើង​វិញក្នុង​សង្គម​អាមេរិក​ រីឯក្រុម​មនុស្ស​មួយ​ចំនួន​ប៉ុនប៉ងស្វែង​​រក​អ្នក​ទទួលទោសជំនួស ដើម្បីបាន​​ដក​ខ្លួន​ចេញពីភាពជាប់​គាំង​​ ៕