កំពូលតារា Kris Wu ត្រូវបានឃុំខ្លួន

2021-08-04 18:02:02 |ប្រភព:

  នាថ្ងៃទី ៣១ ខែកក្កដា គណនី Weibo របស់ ការិយាល័យសន្តិសុខសាធារណៈសាខាឆាវយ៉ាង​ក្រុងប៉េកាំង​បានប្រកាស​ថា ចំពោះករណីលោក Kris Wu បោកបញ្ឆោតនារីរួមភេទ​​ជាច្រើនករណី ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលីស លោកKris Wu (អាយុ ៣០ ឆ្នាំ ជនជាតិកាណាដា) ត្រូវបានការិយាល័យសន្តិសុខសាធារណៈឆាវយ៉ាង ឃុំខ្លួន​ដោយ​សង្ស័យ​ពីបទរំលោភសេពសន្ថវៈ ហើយកិច្ចការស៊ើបអង្កេតក្នុងករណីនេះកំពុងអនុវត្តបន្ថែមទៀត ។

  យោងតាមច្បាប់ លោក Kris Wu ជនសង្ស័យរំលោភសេពសន្ថវៈ នឹងប្រឈមនឹងការដាក់ពន្ធនាគារយ៉ាងតិចពី ៣ ទៅ ១០ ឆ្នាំ តាមស្ថានទម្ងន់ទោស។

  ពេលមុន លោក Kris Wu បានត្រូវកញ្ញា ទូ មៃជូ ដែលមានអាយុ ១៩ ឆ្នាំ ចោទប្រកាន់ពីបទប្រើប្រាស់​ការជ្រើសរើស​តារាសម្តែងជាលេសក្នុងការបោកប្រាសនារីវ័យក្មេង ក្នុងនោះមាននារីចំនួន ៨ នាក់ដែលជាជនរងគ្រោះ ហើយក្នុងនោះមាននារីពីរនាក់ជាអនីតិជន​ ។

  អ្នកបកប្រែ៖刘蓉