ពិព័រណ៍ផលិតផលបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០២១ នឹងរៀបចំនៅខែ សីហា ឆ្នាំ​ ២០២១

2021-08-04 18:02:35 |ប្រភព:云南日报

  ពិព័រណ៍ផលិតផលបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ២០២១ នឹងរៀបចំនៅថ្ងៃទី ២៥ ខែសីហា ដល់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ តាមបណ្តាញអ៊ីនធើណែត និងពិព័រណ៍ជាក់ស្តែង ។

  ពិព័រណ៍ជាក់ស្តែងនេះមានស្តង់ពិព័រណ៍ចំនួន ៣០០០ មានពន្លាពិព័រណ៍ចំនួន​៧ ដែលមានផ្ទៃក្រឡាសរុប​ប្រហែល ៦៤.០០០ ម៉ែត្រការ៉េ ចែកជា ពន្លាពិព័រណ៍ថាមពលបៃតង ពន្លាពិព័រណ៍អាហារបៃតង ពន្លាពិព័រណ៍​ទិសដៅ​រស់នៅប្រកបដោយសុខភាពល្អ  ពន្លាពិព័រណ៍ក្នុងប្រទេសចិន និង ពន្លាពិព័រណ៍ក្រៅប្រទេសចិន  ពន្លាពិព័រណ៍​ការ​វិនិយោគ និងកិច្ចសហប្រតិបត្តិការ  ពន្លាសម្រាប់ពិធីបើកសម្ពោធ និង ពន្លាធ្វើសកម្មភាព ។

  ពិព័រណ៍បណ្តាញអ៊ីនធើណែតគឺតាម”វេទិកាឌីជីថលរបស់ពិព័រណ៍អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង” នឹងផ្តល់​សេវាកម្ម​ដល់ក្រុមហ៊ុនអំពីពិព័រណ៍ ការចរចាពាណិជ្ជកម្ម និងវិនិយោគ ការសម្រួលក្នុងការឆ្លងដែនជាដើម ។

  ចំពោះសកម្មភាពក្នុងពិព័រណ៍នឹងចែកជាពាណិជ្ជកររបស់ប្រទេសចិន និងពាណិជ្ជករបរទេស ។ ប្រេសិតប្រចាំ​នៅប្រទេសចិន កុងស៊ុល និងមន្រ្តីប្រចាំនៅប្រទេសចិន តំណាងបរទេសរបស់ក្រុមហ៊ុនជាដើម ដែលស្នាក់នៅ​ប្រទេស​ចិន ប្រជាជនមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ ដែលមានកូដសុខភាពបៃតង លិខិតដំណើរការ​នៅតំបន់​ហានិភ័យ​ទាបក្រោមជំងឺកូវីដ-១៩ និងរបាយការណ៍តេស្តអវិជ្ជមានធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងរយៈពេល ៧២ ម៉ោង ។ ជនជាតិ​បរទេសចូលរួមដោយវិធីអនឡាញ ។

  អ្នកបកប្រែ៖刘蓉