ថ្នាក់ដឹកនាំនៃសមាគមមិត្តភាពកម្ពុជា-ចិនបានចូលរួមកិច្ចប្រជុំពិសេសនៃថ្នាក់ដឹកនាំអង្គការសមាគមមិត្តភាពប្រជាជននិងប្រជាជនអាស៊ានចិន

2021-08-04 18:06:43 |ប្រភព:《高棉》杂志社

  នាថ្ងៃទី ៣០ ខែកក្កដា ក្នុងឱកាសទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិនបានបង្កើតទំនាក់ទំនងកិច្ចសន្ទនាខួប ៣០ ឆ្នាំ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងសមាគមចិន-អាស៊ានបានរៀបចំកិច្ចប្រជុំពិសេសនៃថ្នាក់ដឹក​នាំអង្គការសមាគមមិត្តភាពប្រជាជន និងប្រជាជនអាស៊ានចិនតាមវីដេអូនៅទីក្រុងប៉េកាំង ។​ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាងសហភាពសហព័ន្ធយុវជនកម្ពុជា និងអនុ​ប្រធាន​សមាគមមិត្តភាពកម្ពុជា-ចិនជាដើម បានចូលរួមកិច្ចប្រជុំនេះតាមវិធីវីដេអូ ។

  ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា យើងដឹងហើយថាទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិនមានរយៈពេល ៣០ ឆ្នាំមកហើយ និងបានបង្កើតនូវភាពដៃគូរសន្ទនាគ្នា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍន៍និងជាមួយភាគី ផ្សេងទៀតតាមរយៈការអនុវត្តបាននូវស្ថិតស្ថេរផែនការសកម្មភាពនានា ។ ឆ្លៀតឱកាសដ៏មានតម្លៃ កម្ពុជាសូមថ្លែងអំណរគុណសារជាថ្មីដល់ប្រទេសចិនដែលបានជួយឧបត្ថម្ភ បញ្ជូនក្រុមគ្រូពេទ្យ អ្នកឯកទេសមកជួយដល់គ្រូពេទ្យកម្ពុជា និងចិនបានជួយជាថ្នាំវ៉ាក់សាំង ថ្នាំពេទ្យ សម្ភារៈបរិក្ខារសុខាភិបាលជាច្រើនសន្ធឹកសន្ធាប់មកទាន់ពេលវេលា។

  ថ្ងៃនោះផងដែរ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងសមាគមចិន-អាស៊ានបានរៀបចំសិក្ខាសាលានៃប្រធានបទពីរ គឺ” តួនាទីឱសថបុរាណនៅក្នុងការបង្ការនិងព្យាបាលជំងឺរាតត្បាតកូវីដ-១៩ ”និង”កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ាន-ចិននៅក្នុងបរិបទក្រោយកូវីត-១៩​ នឹងការចូលរួមនៃអង្គការមិត្តភាពប្រជាជននិងប្រជាជន និងពាណិជ្ជកម្ម”​។ អ្នកជំនាញ និងតំណាងចំនួន ៦០ នាក់ដែលមកពីប្រទេសអាស៊ាន និងប្រទេសចិន​បានចូលរួម​តាម​អនឡាញ ។ ពួកគេបានលើកឡើងនូវគំនិតថ្មី និងវិធានការថ្មីក្នុងការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំរុញការស្តារ ដូចជា រួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងឈ្នះ-ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការនៃឱសថបុរាណនៅក្នុងការឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយសម្លឹងឆ្ពោះទៅមុខដោយយកចិត្តទុកដាក់ចំពោះមិត្តភាពជាប្រពៃណី ពង្រឹងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដើម ។

  ដោយ kaing piseth

  អ្នកបកប្រែ៖刘蓉