វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយជំហានទី៥របស់ចិនជូនកម្ពុជាបានមកដល់កម្ពុជា

2021-08-04 18:18:58 |ប្រភព: វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ។

  យោងតាមការផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា នេះជាជំនួយវ៉ាក់សាំងលើកទី៥របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនជូនមកកម្ពុជាមានចំនួនសរុប៣.២លាន ដូស។

  ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។

  ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។

  ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ៕