លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនច្រានចោលយ៉ាងម៉ឺងមាត់ចំពោះពាក្យសំដីខុសឆ្គងរបស់អាមេរិកនិងជប៉ុនជាដើមដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន

2021-08-05 16:18:28 |ប្រភព:CRI

  យប់​ថ្ងៃទី​៤ ខែ​សីហា ក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃសន្និសីទកំពូលអាស៊ីបូព៌ាលើក​ទី​១១ បន្ទាប់​ពីលោក Wang Yi សមាជិកក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការ​បរទេស​ចិនបាន​ថ្លែង​សុន្ទរកថា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបតិ្តការ​អាស៊ីបូព៌ា​រួច មានប្រទេស​មួយ​ចំនួន​តូច ដូច​ជា​អាមេរិកនិង​ជប៉ុន​ជាដើម​បាន​លើក​ឡើង​បញ្ហា​ស៊ីនជាំង​និង​ហុងកុង​របស់​ប្រទេ​សចិន​ ក្នុ​ងន័យ​វាយ​ប្រហារ​ប្រទេ​សចិន​ដោយ​យក​សិទ្ធិ​មនុស្ស​ធ្វើ​ជា​លេស ។ លោក Wang Yi បាន​ទាម​ទារ​ថ្លែង​សុន្ទរកថា​ជាលើក​ទីពីរ ដើម្បី​ច្រានចោលយ៉ាង​ម៉ឺងមាត់ចំពោះ​ករណី​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នេះ ។

  លោក Wang Yi បានថ្លែង​ថា ដូច​ការ​នឹក​គិត​អ៊ីចឹងមែន ប្រទេស​មួយចំនួន​តូច​ដូច​ជា​អាមេរិក​ជាដើម​ ចង់​ឆ្លៀត​យក​វេទិកា​ពហុភាគី​នេះមកវាយ​ប្រហារ​និង​លាបព័ណ៌​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេសចិន​ ។ ពាក្យ​សំដី​ច្រំដែល​និង​ខុសឆ្គង​មិន​គួរ​ឱ្យ​រំលឹកទេ ហើយ​បណ្តា​ប្រទេស​អាស៊ាន​នានា​ក៏មិន​បាន​ដើរតាម​ប្រទេស​មួយចំនួន​តូច​ដូច​ជា​អាមេរិក​ជាដើម​នោះ​ដែរ ប៉ុន្តែ​ដោយ​គិត​ពី​គោលការណ៍​ស្មើភាព ប្រទេ​សចិន​មាន​សិទ្ធិ​ច្រានចោលអ្វី​ដែល​ខុស​ឆ្គង ។

  ​លោក Wang Yi បានថ្លែងទៀត​ថា កិច្ច​ការ​ស៊ីនជាំង​និង​ហុងកុង​សុទ្ធតែ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ​ប្រទេស​មួយចំនួន​តូច​ដូច​ជា​អាមេរិក​ជាដើម​តែង​និយាយ​ឆ្ការដៃឆ្ការជើង​ ប្រើ​ពាក្យ​ភូតកុហកនិង​លាបព័ណ៌​ចំពោះ​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេ​សចិន​ ប្រការ​ទាំង​នេះ​បាន​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ក្រម​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ​ បាន​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​គោលការណ៍​ស្មើភាព​នៃ​ប្រទេស​មាន​អធិបតេយ្យភាព​ ។ និយាយ​ចំពោះទង្វើ​ដ៏​អាក្រក់​បែប​នេះ ពួក​គេ​លើកឡើង​ម្ត​ង ចិននឹង​​ច្រានចោលយ៉ាង​ម៉ឺងមាត់ម្ត​ង ៕