អគ្គលេខាធិការរងនៃសមាគមអាស៊ានថែ្លងថា ការតាមដានរកប្រភពដើមនៃជំងឺកូវីដ ១៩ គួរតែសម្រេចតាមរយៈកិច្ចសហប្រតិបត្តិការជាសកលដែលពឹងផ្អែកលើការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តនិងការពិតជាក់ស្តែង

2021-08-05 16:19:12 |ប្រភព:CRI

  កាលពី​ថ្ងៃទី ​៤ ​ខែសីហា ​លោក ​Kung ​Phoak ​អគ្គលេខាធិការរង​នៃ​សមាគមអាស៊ាន​បាន​ចេញផ្សាយ​អត្ថបទ​ដាក់ឈ្មោះ​មួយ​ក្រោម​ចំណងជើងថា《ការ​គិតពិចារណា​ឡើងវិញ​ពី​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ ​១៩ ​ដោយ​មិនគួរ​ធ្វើឱ្យ​បញ្ហាតាមដានរកប្រភពដើម​នៃ​វីរុសកូវីដ ​១៩ ​ទៅ​ជា​បញ្ហា​នយោបាយ​》ដោយ​ចង្អុលបង្ហាញ​ថា ​ការតាមដាន​រក​ប្រភព​ដើម​នៃ​ជំងឺកូវីដ ​១៩ ​គួរ​តែ​សម្រេច​តាមរយៈ​កិច្ចសហប្រតិបត្តិការជាសកល​ដែល​ពឹងផ្អែក​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​វិទ្យាសាស្រ្ត​និង​ការពិត​ជាក់ស្តែង ​ហើយ​រាល់​ការ​ធ្វើនយោបាយធូបនីយកម្ម​ណា​មួយ​សុទ្ធតែ​នឹង​បំផ្លិច​បំផ្លាញ​ក្តីបំណង​ពិតប្រាកដ​ស្តីពី​ការ​ជួយសង្គ្រោះ​អាយុ​ជីវិត ​។​

  អត្ថបទនេះ​បាន​បញ្ជាក់ថា ​ខណៈពេល​មនុស្សជាតិទាំងមូល​កំពុង​រួមគ្នា​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដែល​បណ្តាល​មកពី​ការរីករាលដាល​នៃជំងឺឆ្លង ​វិធានការ​ឆ្លើយតប​មួយ​ចំនួន​សម្រាប់​ការបង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​បែរជា​ត្រូវ​ធ្វើនយោបាយធូបនីយកម្ម​ឬ​លាបពណ៌​និង​មួល​បង្កាច់​ទៅវិញ ​ក៏ដូចជា​រំលោភបំពាន​សិទ្ធិ​និង​ផលប្រយោជន៍​របស់​បុគ្គល​ចំពោះ​ការ​ការ​ពារ​ខ្លួនឯង​និង​ការ​ជ្រើសរើស​សេរីភាព​ផ្ទាល់ខ្លួន​ដោយ​ការ​យក​ឧបាយកល​ជាច្រើន​មក​ឡូក​ឡំ ​ពិសេសគឺ ​ការ​ធ្វើនយោបាយធូបនីយកម្ម ​គឺ ​ការតាមដាន​រក​ប្រភព​ដើម​នៃ​ជំងឺកូវីដ ​១៩ ​តែ​ម្តង ​។ ​បន្ទាប់ពី​បានផ្ទុះ​ជំងឺកូវីដ ​១៩ ​មក ​ការ​ធ្វើ​នយោបាយធូបនីយកម្ម​ឬ​លាបពណ៌​និង​មួល​បង្កាច់​បែប​នេះ​វា​ស្ថិតមាន​ជាប់រហូត ​។​

  អត្ថបទនេះ​បាន​លើកឡើង​ថា ​វីរុស​ជំងឺកូវីដ ​១៩ ​ទើបជា​សត្រូវរួម​របស់​មនុស្សជាតិ​ទាំង​មូល ​ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទាំងអស់​គួរតែ​រួមគ្នា​ឆ្លើយតប​នឹង​ការរីករាល​ដាល​នៃ​ជំងឺឆ្លង ​៕​