កាលពីថៃ្ងទី ៣ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធសារព័ត៌មានដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើទីស្តីការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាននៅទីក្រុង Heart ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថានដែលបានកើតឡើងនាថៃ្ងទី ៣០ ខែកក្កដា ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ការវាយប្រហារដោយចេតនាទៅលើជនស៊ីវិល បុគ្គលិកអង្គការសហប្រជាជាតិព្រមទាំងទីស្តីការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ វាជាបទឧក្រិដ្ឋសង្គ្រាម ហើយចាំបាច់ត្រូវផ្តន្ទាទោសឃាតករតាមផ្លូវច្បាប់ ។
គួររំលឹកថា ទីស្តីការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅទីក្រុង Heart នៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរងការវាយប្រហារកាលពីថ្ងៃទី ៣០ ខែកក្កដា បានបណ្តាលឱ្យកងកម្លាំងការពារសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ដែលកំពុងបំពេញភារកិច្ចបានស្លាប់និងជាច្រើននាក់ទៀតរងរបួស ហើយបុគ្គលិកអង្គការសហប្រជាជាតិគ្មានអ្នកស្លាប់ឬរងរបួសទេ ៕