ដង្កៀបសក់រូបកូនទាពណ៌លឿងដែលរចនាដូចជើងឯកអូឡាំពិកជាមធ្យមលក់ចេញ ៦ ក្នុងមួយវិនាទី! សេដ្ឋកិច្ចអូឡាំពិកបានធ្វើឱ្យអាជីវកម្មទាំងនេះល្បីល្បាញ

2021-08-06 17:09:29 |ប្រភព:xinhua

  ក្រោយពី កញ្ញា យ៉ាង ឈៀន ទទួលបានជើងឯកកីឡាបាញ់កាំភ្លើងនៅក្នុងការប្រកួតអូឡាំពិក ដង្កៀបសក់រូបកូនទាពណ៌លឿងដែលកញ្ញាបានពាក់នៅពេលទទួលពាន់រង្វាន់ ត្រូវបានគេស្វែងរកយ៉ាងឆាប់រហ័ស។ ម្ចាស់ហាងដង្កៀបសក់នៅលើវេទិកាលក់ទំនិញTaobao លោក ឆិន កឹងភីង បាននិយាយថា រយៈពេលមួយម៉ោងបន្ទាប់ពី កញ្ញា យ៉ាង ឈៀន ទទួលពាន់រង្វាន់ ហាងនេះលក់បានដង្កៀបសក់ជាងមួយម៉ឺន។ មុនពេលការប្រកួតអូឡាំពិក ហាងនេះលក់បានដង្កៀបសក់រូបកូនទាពណ៌លឿងប្រមាណ ៨០០ ប៉ុណ្ណោះក្នុងមួយខែ ។

  តាមទិន្នន័យនៃវេទិកាលក់ទំនិញ Taobao បានបង្ហាញថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ចំនួននៃការស្វែងរកដង្កៀបសក់រូបកូនទាពណ៌លឿងក្នុងមួយថ្ងៃ បានកើនឡើងដល់ ៤២៣៧.៣៧%  ចំនួននៃការស្វែងរកខ្សែចងសក់រូបការ៉ុត បានកើនឡើងដល់២១១៥.៦៧%។ គ្រឿងតុបតែងសក់ទាំងនេះសុទ្ធតែដឹកជញ្ជូនចេញពីកន្លែងមួយ គឺជាទីក្រុងអីុអ៊ូ ខេត្តជឺជាំង។

  នៅក្នុងអំឡុងពេលនៃការប្រកួតអូឡាំពិក ហាងTaobaoបានលក់ទំនិញអូឡាំពិកពេញនិយមនីមួយៗទៅកាន់ពិភពលោក ដូចជា អាវយឺតដែលមានពាក្យថា “សម័យកាលរបស់ខ្ញុំបានមកដល់ហើយ” កាបូបក្រណាត់ដែលមានពាក្យថា “គេមិនអាចឈ្នះខ្ញុំទេ” ខ្នើយដែលមានពាក្យថា “ខ្ញុំត្រៀមគ្រប់ពេល ពេលមាតុភូមិត្រូវការខ្ញុំ”ជាដើម។

  ឆ្លៀតឱកាសនៃការប្រកួតអូឡាំពិក លោក ឆៃ យ៉ុងស៊ុន ដែលមកពីគ្រួសារផលិតសេរ៉ាមិចនៅទីក្រុងឆាវចូវ ខេត្តក្វាងទុង បានដាក់លក់ចានមួយ ដែលបានបោះពុម្ពឃ្លាពេញនិយមក្នុងកីឡាអូឡាំពិក  ដោយបានបង្កើតជាវត្ថុទាន់សម័យរបស់ប្រទេសចិន​។

  ក្រោយពីការស្វែងរកផលិតផលនានា ហាងលក់ទំនិញក្នុងវេទិកាTaobaoក៏បានធ្វើការឆ្លើយតប ព្រមជាមួយការបង្កើតសមត្ថភាពច្នៃប្រឌិតផលិតផលថ្មី ដោយបង្កើតយន្តការ និងបរិមាណសម្រាប់ផ្គត់ផ្គង់ដល់ “សេដ្ឋកិច្ចអូឡាំពិក”នេះ។

  អ្នកបកប្រែ៖李润菁