ថ្ងៃទី៩ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកស្រីHalimah Yacobប្រធានាធិបតីសិង្ហបុរីដើម្បីអបអរសាទខួបលើកទី៥៦នៃការបង្កើតសាធារណរដ្ឋសិង្ហបុរី។
ថ្លែងក្នុងនៅក្នុងសារលិខិត លោកXiJinpingបានលើកឡើងថា ចាប់ពីសិង្ហបុរីបង្កើតមក ប្រជាជនសិង្ហបុរីខិតខំអភិវឌ្ឍ ត្រួសត្រាយនិងច្នៃប្រឌិតថ្មី ដោយទទួលបានសមិទ្ធផលយ៉ាងធំធេងផ្នែកកសាងជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ប្រឈមមុខនឹងជំងឺកូវីដ១៩ ប្រទេសចិននិងសិង្ហបុរីបានចាប់ដៃរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមគ្នាស្វែងរកការអភិវឌ្ឍ ព្រមនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់រវាងប្រទេសទាំង២ស្របតាមយុគសម័យ នេះបានបង្ហាញម្តងទៀតនូវភាពជាចក្ខុវិស័យ ភាពជាយុទ្ធសាស្ត្រនិងភាពជាគំរូនៃទំនាក់ទំនងរវាងប្រទេសទាំង២។ខ្ញុំយកចិត្តទុកដាក់ខ្ពស់នូវការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងសិង្ហបុរី រីករាយរួមជាមួយលោកស្រីប្រធានាធិបតី ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំង២ឡើងដល់កម្រិតថ្មីឥតឈប់ឈរ ក្នុងន័យផ្តល់សុភមង្គលនិងផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំង២៕