ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ កំពុងត្រូវរៀបចំនៅទីក្រុងក្រុងតូក្យូ។ កីឡាមួយចំនួនបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជននៅក្នុងប្រទេសចិន។ ការប្រកួតកីឡាអូឡាំពិកជាការប្រកួតប្រជែងអន្តរជាតិមួយ ហើយការធ្វើកីឡារបស់ប្រជាជន ទាក់ទងទៅនឹងកំរិតសុខភាពនៃប្រទេសមួយ។ នៅក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិក រដ្ឋាភិបាលចិនបានប្រកាស 《ផែនការហាត់ប្រាណជាតិ(ឆ្នាំ២០២១ដល់ឆ្នាំ២០២៥)》។ ក្នុងផែនការនេះ រហូតដល់ឆ្នាំ២០២៥ ចំនួននៃប្រជាជនដែលតែងតែហាត់ប្រាណត្រូវកើនឡើងដល់៣៨.៥% ហើយប្រជាជនអាចរកឃើញហេដ្ឋារចនាសម្ព័ទ្ធសាធារណៈសម្រាប់ការហាត់ប្រាណស្ថិតនៅចម្ងាយ១៥នាទីពីផ្ទះ។ ប្រជាជនចិនចូលចិត្តកីឡាជាច្រើន ដូចជា កីឡាពីងហ៉ុង កីឡាប៉ាល់ទះ កីឡាវាយសី កីឡាហែលទឹក កីឡាបាល់បោះជាដើម។ ដូច្នេះ តើអ្នកចូលចិត្តកីឡាអ្វីខ្លះ?