លោកDai Bing ភារធារីស្តីទីនៃគណប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានឆ្លើយតបចំពោះការដែលតំណាងអាមេរិកលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងសន្និសីទស្តីពីបញ្ហាសន្តិសុខសមុទ្រ នៃក្រុមប្រឹក្សាកិច្ចការសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៩ ខែសីហាដោយបានថ្លែងថា អាមេរិកជាប្រទេសក្រៅតំបន់ បានបើកនាវាចម្បាំងទំនើបចូលក្នុងដែនសមុទ្រចិនខាងត្បូង នេះជាការបង្ករហេតុដ៏គឃ្លើន ហើយញុះញង់បំបែកបំបាក់ភាពចុះសម្រុងគ្នារវាងប្រទេសក្នុងតំបន់ គឺជាការគំរាមកំហែងដ៏ធំបំផុតនៃស្ថិរភាពសមុទ្រចិនខាងត្បូង។ អាមេរិកគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។
លោក Dai Bingបានបន្តថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនមែនជាកន្លែងធ្វើកិច្ចពិគ្រោះពិភាក្សាដ៏សមរម្យសម្រាប់បញ្ហាសមុទ្រចិនខាងត្បូងទេ។ ប៉ុន្តែ អាមេរិកបានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងសុន្ទរកថារបស់ខ្លួន ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ បច្ចុប្បន្ន ក្រោមការខិតខំរួមរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ស្ថានការណ៍សមុទ្រចិនខាងត្បូងបានរក្សាស្ថិរភាពជាទូទៅ គ្រប់ប្រទេសមានសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ស្របតាមច្បាប់អន្តរជាតិ។ ប្រទេសចិននិងអាស៊ានខិតខំអនុវត្តតាម «សេចក្តីប្រកាសប្រតិបត្តិការរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ដើម្បីឈានដល់ “ ក្រមប្រតិបត្តិការសមុទ្រចិនខាងត្បូង ” ក្នុងពេលឆាប់ៗ ។ យើងមានការតាំងចិត្តនិងមានសមត្ថភាពអាចគាំពារបានយ៉ាងល្អនូវសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕