របាយការណ៍នៃអង្គការសហប្រជាជាតិបង្ហាញថា នាពេលអនាគតធាតុអាកាសអាក្រក់ខ្លាំងនឹងកើតមានកាន់តែញឹកញាប់​

2021-08-10 15:36:12 |ប្រភព:CRI

  ថ្ងៃទី ​៩​ខែ​សីហា ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តីពី​បម្រែបម្រួល​​អាកាសធាតុ​នៃ​អង្គការ​សហប្រជាជាតិបានចេញផ្សាយរបាយការណ៍ថា​ ​ក្នុងរយៈពេល​រាប់សិបឆ្នាំ​ខាងមុខ​ ​តំបន់​ទាំង​អស់នៅទូទាំងពិភពលោក​សុទ្ធតែនឹងប្រឈមមុខនឹងបញ្ហា​ស្តីពី​បម្រែ​បម្រួល​អាកាសធាតុ​កាន់តែខ្លាំងឡើង​​​​​ រដូវក្តៅនឹងកាន់តែវែង រដូវរងាកាន់តែខ្លី ​ជាមួយគ្នានេះដែរ ​ធាតុអាកាសអាក្រក់ខ្លាំង​​ដូចជា​រលកកម្តៅខ្លាំង​ជាដើមនឹងកើត​មាន​កាន់តែញឹកញាប់​ ដែល​នឹងនាំមកនូវបញ្ហា​ប្រឈម​​កាន់តែធំសម្រាប់​វិស័យកសិកម្ម​និង​សុខភាពរាងកាយ​របស់​មនុស្ស​។

  របាយការណ៍ថ្មីបំផុត​ក្រោមចំណងជើងថា​«បម្រែបម្រួលអាកាសធាតុឆ្នាំ​ ២០២១ ៖ ​មូលដ្ឋាន​​នៃវិទ្យាសាស្ត្រធម្មជាតិ»មួយនេះបាន​បង្ហាញ​ថា​ ​បម្រែបម្រួល​អាកាស​ធាតុនឹង​ពន្លឿន​វដ្ត​​ទឹក ​ដែល​នឹងនាំមកនូវ​ការធ្លាក់ភ្លៀងខ្លាំង​កាន់តែច្រើន​និងគ្រោះទឹកជំនន់​តាម​តំបន់​ខណៈ​ពេល​តំបន់ជាច្រើន​កាន់តែរាំងស្ងួត។​

    របាយការណ៍មួយនេះបាន​គូសបញ្ជាក់ថា​ ​ការកាត់បន្ថយបរិមាណបញ្ចេញ​ឧស្ម័ន​ពីផ្ទះ​កញ្ចក់​ដូចជា​កាបូនជាដើម​អាច​បង្អង់និន្នាការឡើងកម្តៅនៃ​ភពផែនដីក្នុងមួយ​កម្រិតធំ៕