ក្នុងរយៈពេលថ្មីៗនេះ ទោះបីជាចំនួនសរុបនៃករណីជំងឺកូវីដ-១៩ថ្មីនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះ ក៏ប៉ុន្តែ មេរោគបំប្លែងថ្មី Delta កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទាំងនៅខេត្ត និងទីក្រុង រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យដែលជាខេត្តជាប់ព្រំដែនជាដើម បានក្លាយជាតំបន់រងឥទ្ធិពលយ៉ាងខ្លាំង ។
ក្រសួងសុខាភិបាលកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទDelta សរុបចំនួន៣៨៥នាក់ ។
បើប្រៀបធៀបជាមួយនឹងវីរុសកូវីដ១៩ប្រភេទដើម តើកូវីដ១៩ ប្រភេទដែលតា (Delta)មានលក្ខណៈពិសេសអ្វីខ្លះ ?
ដំបូង មេរោគបំប្លែងថ្មី Delta រីករាលដាលលឿនជាង បើទោះបីជាគ្មានទាក់ទងជាមួយអ្នកឆ្លងអ្នកវិជ្ជមានកូវីដ១៩ ប្រភេទDelta ហើយត្រឹមរយៈពេល ១៤ វិនាទីគឺអាចឆ្លងជំងឺនេះបាន ។
ទី២គឺការរីករាលដាលរបស់មេរោគបំប្លែងថ្មី Deltaកាន់តែទូលំទូលាយ ។
ទី៣គឺមេរោគបំប្លែងថ្មី Delta មានឥទ្ធិពលកាន់តែខ្លាំង ។
តើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីជៀសវាងការឆ្លងមេរោគបំប្លែងថ្មី Delta ?
ទី១គឺ”ការពារ” យើងត្រូវមានអនាម័យល្អ ដូចជា ធ្វើការការពារខ្លួងឯង ពាក់ម៉ាសជានិច្ច លេងដៃជាប្រចាំ ហើយកាត់បន្ថយការជួបជុំគ្នា កុំជឿលើពាក្យចចាមអារាម កុំផ្សព្វផ្សាយពាក្យចចាមអារ៉ាម កុំបង្កើតពាក្យចចាមអារ៉ាម និងចាក់វ៉ាក់សាំងតាមគោលការណ៍រដ្ឋាភិបាល ។
ទី១គឺ”កាត់បន្ថយ” កាត់បន្ថយធ្វើដំណើរការ ព្រមទាំងគ្រប់គ្រងលំហូរប្រជាជនតំបន់ហានិភ័យមធ្យម និងខ្ពស់ ។
ទី៣គឺ”ជូនដំណឹង”បើរកឃើញភាពមិនប្រក្រតីត្រូវជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ បើមានរោគសញ្ញាក្អក គ្រុន ឈឺបំពង់ក អស់កម្លាំង រាគជាដើម អ្នកត្រូវទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលាដោយការពារខ្លួនឲ្យបានត្រឹមត្រូវ ។ ក្នុងដំណើរ ទៅកាន់មន្ទីរពេទ្យ អ្នកមិនអាចជិះឡានក្រុងទេ និងមិនអាចទៅកន្លែងមានមនុស្សច្រើនផងដែរ ។
អ្នកបកប្រែ៖刘蓉