តាមដំណឹងមួយដែលបានចុះផ្សាយនៅលើវេបសាយទស្សនាវដី្ត《Nature》របស់អង់គ្លេស កាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងការវិភាគនិងស្រាវជ្រាវផ្នែកអង់ទីគរប្រឆាំងវីរុសកូវីដ១៩លើសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយសមួយចំនួននៅភាគឦសានសហរដ្ឋអាមេរិក បុគ្គលិកស្រាវជ្រាវនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់កន្ទុយសចំនួន១ភាគ៣ដែលត្រូយកសំណាកមកសិក្សារស្រាវជ្រាវមានផ្ទុកអង់ទីគរប្រឆាំងវីរុសកូវីដ១៩ នេះបានបញ្ជាក់ថា ពួកវាធ្លាប់ឆ្លងវីរុសកូវីដ១៩។
បុគ្គលិកស្រាវជ្រាវបានចេញផ្សាយរបាយការណ៍អំពីការស្រាវជ្រាវមួយនេះតាមបណ្តាញអ៊ីនធើណេតកាលពីថ្ងៃទី២៩ខែកក្កដា ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវនេះនៅមិនទាន់ទទួលបានការវាយតម្លៃនិងពិភាក្សាពីសំណាក់អ្នកស្រាវជ្រាវផ្សេងទៀតនោះទេ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា បុគ្គលិកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយសដែលបានប្រមូលយកនៅដើមឆ្នាំ២០២០ មានសំណាកចំនួន៣បានធ្វើតេស្តរកឃើញអង់ទីគរប្រឆាំងវីរុសកូវីដ១៩ ចំណែកក្នុងចំណោមសំណាកសេរ៉ូមដែលបានប្រមូលនៅឆ្នាំ២០១៩ មានសំណាកសេរ៉ូមចំនួន១បានធ្វើតេស្តរកឃើញអង់ទីគរប្រឆាំងវីរុសកូវីដ១៩៕