នៅថ្ងៃទី ៩ ខែសីហា លោក Vaniarachi រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្រីលង្កាបានសម្តែងការប្រឆាំងនឹងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស COVID-19 ទៅជាបញ្ហានយោបាយ ។
នៅថ្ងៃដដែល លោក Vaniarachi បានជួបជាមួយ លោក Qi Zhenhong ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស្រីលង្កា ។ ភាគីទាំងពីរបានឯកភាពថា ការតាមដានរកប្រភពនៃវីរុសCOVID-19 គឺជាបញ្ហាវិទ្យាសាស្ត្រ ឯកសារធ្វើនយោបាយធូបននីយកម្មមិនត្រឹមតែគ្មានអំណោយផលដល់ការដោះស្រាយបញ្ហានោះទេ ប៉ុន្តែវានឹងរារាំងប្រទេសនានាក្នុងការយកឈ្នះលើការរីករាលដាលនៃជំងឺ COVID-19 ក្នុងពេលឆាប់ៗទៀតផង ។
លោក Vaniarachi បានថ្លែងទៀតថា ចាប់តាំងពីការផ្ទុះរាលដាលនៃជំងឺ COVID-19 មក ប្រទេសចិនបានផ្តល់សម្ភារៈវេជ្ជសាស្រ្តនិងវ៉ាក់សាំងដែលមានតម្រូវការជាបន្ទាន់ដ៏មានតម្លៃដលើប្រទេសស្រីលង្កាជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ វ៉ាក់សាំងប្រហែល ៨០% ដែលបានចាក់នៅស្រីលង្កាគឺជាវ៉ាក់សាំងរបស់ប្រទេសចិន។