“អាមេរិក​ជាប់លេខ ១ ?!” ​ការពិត​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ របស់សហរដ្ឋ​អាមេរិកត្រូវបានចេញផ្សាយ!

2021-08-11 12:00:10 |ប្រភព:xinhua

  ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ របស់សហរដ្ឋ​អាមេរិក​ជាប់លេខ ១ ? នាថ្ងៃទី ៩ ខែសីហា ធនាគារខួរក្បាល​​ចំនួន ៣ រួមមាន​វិទ្យា​ស្ថាន​ហិរញ្ញវត្ថុ​Chongyang​នៃ​សាកលវិទ្យាល័យប្រជាជនរបស់​​ប្រទេសចិន ​ធនាគារ​​​ខួរក្បាលតាហឺរ ​​និង​ធនាគារខួរក្បាល​​ហៃគោធូជី ​​បានចេញផ្សាយរបាយការណ៍សិក្សា​ស្រាវជ្រាវមួយ​ដែល​មាន​ចំណងជើង​ថា​《អាមេរិក​ជាប់លេខ ១ ?! ​ការពិត​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩ របស់សហរដ្ឋ​អាមេរិក》 ។

  《របាយការណ៍》នេះបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានធ្វើផ្ទុយនឹងលក្ខណៈវិទ្យាសាស្ត្រ ​ផ្ទុយនឹង​ចំណេះដឹង​ទូទៅស្តីពីការបង្ការ​និងគ្រប់គ្រងជំងឺ​កូវីដ១៩ ការចាត់វិធានការ និងគោលនយោបាយ​ ព្រមទាំងការ​តាមដាន​ប្រភព​វីរុស​ជាដើម ​នេះគឺជាមូលហេតុផ្ទាល់ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា "ប្រទេសបរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ១៩" ។ បន្ទាប់ពីការផ្ទុះការរាលដាលនៃជំងឺ​កូវីដ១៩ នៅតែមានពលរដ្ឋអាមេរិក​ជាង ២០ លាន​នាក់​ចាកចេញទៅក្រៅប្រទេស។ អាមេរិកមានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន​ចំពោះ​ការបង្កការរាតត្បាតជំងឺ​កូវីដ១៩ នៅលើពិភពលោក ។ ការតស៊ូផ្នែកនយោបាយក្នុងស្រុកសហរដ្ឋអាមេរិក ជាពិសេសការតស៊ូរបស់បក្សនយោបាយបានធ្វើឱ្យជំងឺ​កូវីដ-១៩ ពោរពេញដោយលក្ខណៈនយោបាយ ដែលបណ្តាលឱ្យប្រជាជនអាមេរិកជាង ៦០ ម៉ឺននាក់បានបាត់បង់​ជីវិត។

  សហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការ”ខុសពីធម្មតា”ដើម្បីបន្ថែមចេញបោះពុម្ភរូបិយប័ណ្ណ សហរដ្ឋអាមេរិកបានបោះពុម្ពរូបិយប័ណ្ណដែលមានចំនួនសរុបស្មើនឹងរូបិយប័ណ្ណពាក់កណ្តាលក្នុងរយៈពេល ២០០ ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់​សហរដ្ឋអាមេរិក ដោយប្រើប្រាស់រយៈពេលត្រឹមរយៈពេលមួយឆ្នាំកន្លះ។ ប្រទេសទាំងអស់លើពិភពលោកត្រូវទប់ទល់នឹងសម្ពាធអតិផរណា អស្ថិតស្ថេរ និងសម្ពាធ“ ពពុះ” ដែលមិនគួរកើតមានឡើង ។

  ជំងឺ​កូវីដ១៩ ធ្វើឱ្យសង្គមសហរដ្ឋ​អាមេរិកកាន់តែហែកហួរគ្នា ។ ចំពោះទ្រឹស្តីលាបពណ៌បំពុលអំពីប្រភព​ដើមនៃ​វីរុស​​ជំងឺ​​កូវីដ១៩ បង្កើតឲ្យមានការសម្លុត និងភាពស្អប់ចំពោះជនជាតិដើមអាស៊ី ។ ត្រឹមរយៈពេលមួយខែក្នុងខែមីនា ឆ្នាំ២០២១ ករណីរើសអើងជនជាតិដើមអាស៊ីកើនឡើងទ្វេដង។ មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋ​អាមេរិកជាច្រើនរូប បានថ្លែងពីគោលជំហរចំពោះ​ប្រភព​ដើមនៃវីរុសជំងឺ​កូវីដ១៩ ដែលបានបង្កើតជម្លោះអន្តរជាតិ ។