ថ្ងៃទី ១២ ខែសីហា រដ្ឋាភិបាលប៉ាគីស្ថានបានធ្វើសន្និសីទកាសែត ដើម្បីជូនដំណឹងអំពីលទ្ធផលថ្មីបំផុតនៃស៊ើបអង្កេតរបស់ខ្លួនចំពោះព្រឹត្តិការណ៍វាយប្រហារភេវរកម្មនៅស្ថានីយវារីអគ្គិសនី Dasu ថា ករណីនេះបានរៀបគម្រោងនៅអាហ្វហ្គានីស្ថាន អនុវត្តដោយក្រុម Swat ដែលជាសាខានៃអង្គការ TTP (អង្គការតាលីបង់ប៉ាគីស្ថាន ដែលជាអង្គការភេរវកម្មជ្រុលនិយមអ៊ីស្លាម) ជនជាប់សង្ស័យមួយចំនួនត្រូវបានចាប់ខ្លួននៅក្នុងដែនប៉ាគីស្ថាន ឯបុគ្គលដទៃទៀតបច្ចុប្បន្ននៅក្នុងដែនអាហ្វហ្គានីស្ថាន។
ទាក់ទិននឹងរឿងនេះ លោកស្រី Hua Chunying បានថ្លែងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការងារស៊ើបអង្កេតរបស់ភាគីប៉ាគីស្ថានលើព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ដែលទទួលបានលទ្ធផលដ៏សំខាន់ក្នុងរយៈពេលដ៏ខ្លី ភាគីចិនសូមកោតសរសើរចំពោះកិច្ចខិតខំរបស់ភាគីប៉ាគីស្ថាន។ ភាគីទាំងពីរនឹងអនុវត្តតាមគំនិតឯកភាពសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស៊ើបរកការពិតឱ្យបានច្បាស់ ហើយឈរលើមូលដ្ឋាននេះផ្តន្ទាទោសលើជនល្មើសតាមផ្លូវច្បាប់។ ភាគីចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះកម្លាំងណាមួយដែលប្រើភេរវនិយមដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រផ្ទាល់ខ្លួន និងសូមអំពាវនាវប្រទេសក្នុងតំបន់ឱ្យធ្វើសហប្រតិបត្តិការដើម្បីបង្ក្រាបអង្គការភេរវកម្មទាំងអស់ ដើម្បីគាំពារសន្តិភាពនិងផលប្រយោជន៍អភិវឌ្ឍន៍រួមនៃបណ្តាប្រទេស៕