នាយប់ថ្ងៃទី ១២ ខែសីហាតាមម៉ោងក្នុងតំបន់ អង្គការសុខភាពពិភពលោកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ចាប់តាំងពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើងមក អង្គការសុខភាពពិភពលោកបានសហការជាមួយរដ្ឋសមាជិកនិងអ្នកវិទ្យាសាស្រ្តដើម្បីតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩។ នាខែមីនាឆ្នាំ ២០២១ អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសក្នុងដំណាក់កាលទី ១ ហើយរំពឹងថាអាចបន្តសហការជាមួយរដ្ឋសមាជិកនិងអ្នកជំនាញពាក់ព័ន្ធដើម្បីបំពេញការងារក្នុងដំណាក់កាលក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍នេះ អង្គការសុខភាពពិភពលោកបានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនានាឱ្យលុបបំបាត់ការធ្វើយោបាយធូបនីយកម្មលើបញ្ហាតាមដានរកប្រភពដើមនៃវីរុស ហើយងាកមកបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាបង្កើតក្របខណ្ឌសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាដែលមានលទ្ធភាពប្រឈមនាពេលអនាគត។ សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា ភារកិច្ចចម្បងរបស់អង្គការសុខភាពពិភពលោកគឺជំរុញឱ្យអ្នកវិទ្យាសាស្រ្តឈរលើមូលដ្ឋាននៃការងារក្នុងដំណាក់កាលទី ១ ពន្លឿនកិច្ចខិតខំប្រឹងប្រែងខាងវិទ្យាសាស្ត្រតាមការគ្រោងទុកទាំងអស់៕