ម្តាយ និងកូនមានសុវត្ថិភាព! ករណីលើកដំបូងរបស់ក្រុងរឺលីប្រទេសចិនដែលស្រ្តីឆ្លងជំងឺកូវីដ១៩កើតបាន​កូនភ្លោះបីដោយជោគជ័យ

2021-08-13 15:36:41 |ប្រភព:云南日报

  វេលាម៉ោង១០ ថ្ងៃទី​១១ ខែសីហា ស្ត្រីមានផ្ទៃពោះម្នាក់បានបង្កើតកូនបីនាក់ដោយជោគជ័យនៅទីក្រុងរឺលី តំបន់ស្វយ័តជនជាតិតៃ និងជីភូ តឹហុង ខេត្តយូណាន ប្រទេសចិន ស្ត្រីរូបនេះត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩។ លទ្ធផលធ្វើតេស្តរកជំងឺកូវីដ-១៩ដំបូងរបស់ទារកបីនាក់សុទ្ធតែអវិជ្ជមាន។

  តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកជំងឺមានអាយុ ២៩​ ឆ្នាំ និងបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ពេលលោកស្រី ចូលក្នុងមន្ទីរពេទ្យ លោកស្រីមានផ្ទៃពោះរយៈពេល ២៨ សប្តាហ៍ហើយ ។

  ខេត្តយូណានបានបង្កើតក្រុមអ្នកជំនាញដើម្បីថែរក្សាស្រ្តីរូបនោះក្នុងរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយមិនមាន​ការអាក់ខាននោះទេ ។

  អ្នកបកប្រែ៖刘蓉