លោកស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើលិខិតជូនលោកMoon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីអបអរសាទរខួបទី ៧៣ នៃការបង្កើតរដ្ឋាភិបាលកូរ៉េខាងត្បូង

2021-08-16 17:29:24 |ប្រភព:CRI

  កាលពីថ្ងៃទី ១៥ ខែសីហា លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​ផ្ញើលិខិតជូនលោក​Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បី​អបអរសាទរ​ខួបទី ៧៣ នៃការបង្កើត​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ។ 

  ថ្លែងក្នុង​លិខិតសាទរ លោក​ស៊ី ជីនភីង​បានលើកឡើងថា ប្រទេសចិននិង​កូរ៉េខាងត្បូង​ជា​ប្រទេស​ជិតខាង​ដ៏សំខាន់​ដែលមានមេត្រីភាព ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​មានការវិវឌ្ឍ​រីកចម្រើន​យ៉ាង​ល្អ​ប្រសើរ ។ តាំងពីផ្ទុះការរីករាលដាលនៃជំងឺ​កូវីដ ១៩ ​មក​ ប្រទេស​ចិននិង​កូរ៉េខាងត្បូង​បាន​ជួយ​​គ្នាទៅវិញទៅមក ​​ពួត​ដៃគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង ​នេះបាន​ឆ្លុះបញ្ចាំងនូវកម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំងពីរ ។ ឆ្នាំ​២០២១និង​២០២២​ជា​ “ឆ្នាំ​ផ្លាស់ប្តូរ​​​វប្បធម៌​ចិន-​កូរ៉េខាងត្បូង”  ហើយ​ឆ្នាំ​​២០២២​ជា​ខួប​ទី ៣០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសចិននិង​កូរ៉េ​ខាងត្បូង ទំនាក់ទំនង​រវាង​ប្រទេសចិននិង​កូរ៉េ​ខាង​ត្បូង​ប្រឈមនឹង​កាលានុវត្តភាព​ថ្មីនៃ​ការអភិវ​ឌ្ឍឱ្យ​កាន់តែ​មានភាព​ស៊ីជម្រៅ ។ ខ្ញុំ​យក​ចិត្ត​ទុកដាក់ខ្ពស់​លើ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជា​មួយ​កូរ៉េ​ខាងត្បូង រីករាយ​រួម​ជា​មួយ​លោក​ប្រធានាធិបតី Moon Jae-in បង្កើន​ការប្រាស្រ័យ​ទាក់ទង​ជាយុទ្ធសាស្រ្ត ដើម្បីណែនាំ​ឱ្យទំនាក់ទំនាក់រវាង​ប្រទេសចិននិង​កូរ៉េខាងត្បូង​​​ឡើងដល់​កម្រិត​កាន់តែខ្ពស់ជាបន្តបន្ទាប់​ ក្នុងន័យ​ផ្តល់​ផល​ប្រយោជន៍កាន់តែ​ច្រើន​​ដល់​ប្រទេសនិង​ប្រជាជននៃប្រទេសទាំងពីរ​ ក៏​ដូចជា​រួម​ចំណែក​​​កាន់តែច្រើន​ដល់​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​របស់ពិភពលោក​ផងដែរ ៕