យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ១៦ ខែសីហាបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ប្រទេសចិនបានកៀរគរទុនបរទេសជាង ៦៧២ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើងលើសពី ២៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។អ្នកជំនាញបានវិភាគថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង បរិយាកាសទីផ្សារដ៏មានស្ថិរភាពបានធ្វើឱ្យប្រទេសចិនក្លាយជា“គោលដៅពេញនិយមដែលទាក់ទាញការវិនិយោគពីបរទេសដដែល។
ក្នុងអំឡុងពេល ៧ ខែដើមឆ្នាំនេះ វិស័យសេវាកម្មរបស់ចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងទំហំលើសពី ៥៣៥ ពាន់លានយាន់ប្រាក់ចិនដែលកើនឡើង ២៩,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ។បើមើលពីប្រភពបណ្តាក់ទុន ឃើញថា ការវិនិយោគជាក់ស្តែងមកពីបណ្តាប្រទេសនៅតាមបណ្តោយ“ ខ្សែក្រវាត់និងផ្លូវ” និងប្រទេសអាស៊ានបានកើនឡើងលើសពី ៤៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ
ឥស្សរជនអ្នកក្នុងអាជីពបានយល់ឃើញថា ស្របនឹងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប តម្រូវការទីផ្សារដ៏ខ្លាំងនិងធំធេងរបស់ចិននឹងទាក់ទាញក្រុមហ៊ុនឆ្លងប្រទេសនៅអឺរ៉ុបកាន់តែច្រើនមកអភិវឌ្ឍទីផ្សារចិននិងធ្វើវិនិយោគនៅប្រទេសចិនថែមទៀត។