តើប្រទេស​ចិននឹងទទួលស្គាល់រដ្ឋាភិបាលដែលគ្រប់គ្រងអំណាចដោយអង្គការតាលីបង់យ៉ាង​ណា?

2021-08-17 18:03:49 |ប្រភព:CRI

  ថ្ងៃ​ទី​១៦​ខែ​សីហា​  លោក​ស្រី​ Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើជាអធិបតី​​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​។ មាន​អ្នក​សារព័ត៌មាន​បាន​លើកឡើង​ថា​ តើប្រទេស​ចិននឹងទទួលស្គាល់ឬស្ថិត​ក្រោម​ស្ថានការណ៍​យ៉ាង​ណា​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាលដែលគ្រប់គ្រងអំណាចដោយអង្គការតាលីបង់យ៉ាង​ណា?  បើ​សិន​អាហ្វហ្កានីស្ថានបាន​ស្តារ​ឡើង​វិញក្រោមការ​គ្រប់​គ្រងរបស់​អង្គការ​​តាលីបង់​ ​ តើនឹង​មាន​អត្ថន័យ​អ្វី​ចំពោះ​ប្រទេស​ចិន​?

  លោក​ស្រី​ Hua Chunying បាន​ថ្លែងថា​​ ភាគី​ចិន​ឈរលើ​មូល​ដ្ឋាន​ដែល​គោរព​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យភាព​ជាតិនិង​​ឆន្ទៈនៃគណបក្ស​នានា​នៅ​​អាហ្វហ្កានីស្ថាន​ ព្រម​ទាំង​បាន​រក្សា​ការប្រាស្រ័យ​ទាក់​ទងជាមួយ​​អាហ្វហ្កានីស្ថាន​និងអង្គការ​តាលីបង់​ជាដើម​ ជានិច្ចកាលប្រទេស​ចិន​​បានដើរតួនាទី​ដែល​មាន​លក្ខ​ណៈស្ថាបនា​ដើម្បី​ជំរុញ​ដំណោះស្រាយតាមនយោបាយលើ​បញ្ហា​​អាហ្វហ្កានីស្ថាន​។ ដូចដែលយើង​រាល់​គ្នា​បាន​ដឹងហើយថា​ នៅ​​ថ្ងៃ​ទី​២៨​ខែ​កក្កដាឆ្នាំ​២០២១នេះ​​ លោក​WangYi សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ធ្វើ​កិច្ចជំនួប​ជាមួយគណៈប្រតិភូនៃ​គណៈកម្មាធិការ​នយោបាយ​តាលីបង់​នៃ​​អាហ្វហ្កានីស្ថាន​  ប្រទេស​ចិន​រំពឹងទុក​ថាអង្គការតាលីបង់​អាហ្វហ្កានីស្ថាន​អាច​រួម​សាមគ្គីភាព​គ្នា​ជាមួយ​គណបក្ស​និង​ជនជាតិ​នានា​នៅ​​អាហ្វហ្កានីស្ថាន  ​ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​នយោបាយ​ដែល​សមស្រមបនឹង​ស្ថានការណ៍ជាតិ​​អាហ្វហ្កានីស្ថាន​មាន​លក្ខណៈបើក​ទូលាយ​និងប្រកប​ដោយ​បរិយាប័ន្ន​ ដើម្បី​ជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពជាយូរអង្វែង​​នៅ​អាហ្វហ្កានីស្ថាន៕