ថ្មីៗនេះ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលកិច្ចសម្ភាសន៍ពីអ្នកសារព័ត៌មានបានបញ្ជាក់ថា បញ្ហាស្វែងរកប្រភពដើមនៃវីវុរសកូវីដ-១៩ គឺជាបញ្ហាវិទ្យាសាស្រ្តដ៏ម៉ឺងម៉ាត់ យើងប្រឆាំងដាច់ខាតនឹងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ-១៩ទៅជាបញ្ហានយោបាយ ហើយការគាំទ្រនិងដឹកនាំកិច្ចការប្រឆាំងនឹងជំងឺកូវីដ-១៩ លើពិភពលោក និងការស្វែងរកប្រភពដើមនៃវីវុរសកូវីដ-១៩ឆ្ពោះទៅតាមទិសដៅត្រឹមត្រូវ ។
លោកបណ្ឌិត ជា មុនីឫទ្ធិយល់ឃើញថា ក្នុងកិច្ចការប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសចិនបានធ្វើជាគំរូល្អដល់ប្រទេសផ្សេងៗលើពិភពលោក ។ ប៉ុន្តែ មានប្រទេសលោកខាងលិចមួយចំនួនធ្វើការប្រឆាំងនឹងជំងឺកូវីដ១៩មិនល្អ ដើម្បីលាក់ផលមិនអំណោយ មិនអើពើនឹងការពិត ហើយបង្ខូចដល់ចិន ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជាបានបោះពុម្ពផ្សាយអត្ថបទមួយថា បញ្ហាស្វែងរកប្រភពដើមនៃវីវុរសកូវីដ១៩ គឺជាបញ្ហាវិទ្យាសាស្រ្តដ៏ម៉ឺងម៉ាត់ ភាគីទាំងអស់គ្នារួមគ្នាដើម្បីស្វែងរកប្រភពដើមនៃវីវុរសកូវីដ១៩ វាមានសារៈសំខាន់ដល់កិច្ចការប្រឆាំងនឹងជំងឺកូវីដ-១៩ លើពិភពលោក មិនត្រូវធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ-១៩ទៅជាបញ្ហានយោបាយនោះទេ។ តាំងពីការផ្ទុះឡើងជំងឺកូវីដ១៩មក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវឥរិយាបថវិទ្យាសាស្ត្រ វិជ្ជាជីវៈ និងការទទួលខុសត្រូវ និងធ្វើការជាមួយអង្គការសុខភាពពិភពលោកដើម្បីបញ្ហាស្វែងរកប្រភពដើមនៃវីវុរសកូវីដ-១៩ ។
អ្នកបកប្រែ៖刘蓉